ពិធីបើក កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងត្រួតពិនិត្យសភាពការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពិធីបើក កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងត្រួតពិនិត្យសភាពការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើពិធីបើក កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងត្រួតពិនិត្យសភាពការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ែន កល្យាណ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។


ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអនុប្រធានពន្ធនាគារខេត្ត លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោកអភិបាល អភិបាលរង នៃគណៈអភិបាលក្រុង/ស្រុកទាំង០៨ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨ លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីទាំង០២ លោកនាយប៉ុស្តិ៍ការពារព្រំដែន និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ប៉ុស្តិ៍ សរុបវត្តមានចូលរួម ២៦៤នាក់ ស្រី ១៥នាក់។ 


ឯកឧត្តម ម៉ែន កល្យាណ អភិបាលរង នៃគណៈអភិបាលខេត្ត មានប្រសាសន៍កោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងនគរបាលទូទាំងខេត្ត ដែលខិតខំរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងបានសូមពរដល់កងកម្លាំងបន្តខិតខំ ប្រឹងប្រែងបន្ថែមទៀត ជាពិសេសការបំពេញសេវាសាធារណ:ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។ប្រភព ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង











No comments:

Post a Comment

Pages