ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនលោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធាន”មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល”ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ក្រោយរងបណ្ដឹងពីប្រពន្ធ ពាក់ព័ន្ធករណីស្រវឹងស្រា ប្រើអំពើហិង្សាវាយដំច្រំធាក់ បណ្ដាលនាងរបួស និងល្បីពេញបណ្ដាញសង្គម..!។
-នេះបើយោងតាមការបញ្ជាក់ពីលោក ឈីវ អ៊ិចគង់ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង ដែលបានថ្លែងប្រាប់«RTN»នៅយប់ទី០៧.០៥.២០២៤។
-អ្នកនាំពាក្យរូបនេះថ្លែងថា បច្ចុប្បន្នៈលោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតក្រោមការឃាត់ខ្លួន នៅការិយាល័យប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។
ស្ដ្រីរងគ្រោះឈ្មោះ រ៉ារី វណ្ណិច នៅភូមិព្រៃរំដួល ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
បានប្ដឹងប្ដីរបស់ខ្លួន គឺលោក
វេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធាន”មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល”។
ពីបទ៖ ប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ វាយធ្វើបាននាង បណ្ដាលឱ្យរងរបួសជាំខ្លួន។
នៅក្នុងបណ្ដឹងនោះស្ដ្រីរងគ្រោះបានរៀបរាប់ថា កន្លងមកលោក
វេជ្ជបណ្ឌិត សាន់ សុធាវុធ តែងតែរករឿងវាយដំច្រំធាក់ មកលើខ្លួនជាច្រើនលើកច្រើនសារ។
មិនតែប៉ុណ្ណោះ លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ តែងតែបង្ហើរពាក្យបោះសម្ដីថា”ទោះជាប្រពន្ធទៅប្ដឹងដល់ណា ក៏មិនឈ្នះខ្លួនជាប្ដីដែរ”។
ស្ត្រីរងគ្រោះបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង11និង30នាទី ក្រោយត្រឡប់មកពីផឹកស៊ីវិញឈ្មោះ សាន់ សុធាវុធ បានជេររករឿង និងវាយដំមកលើខ្លួនយ៉ាងសាហាវព្រៃផ្សៃ..!។
ដោយចាប់បោចសក់ បោកក្បាលអុកទៅនឹងគ្រែ ហើយអូសចុះពីលើផ្ទះ មកក្រោមទៀតផង ។
ពេលនោះដែរបើកុំតែបានប្អូនជីដូនមួយរបស់គាត់ ជួយឃាត់ឃាំងម៉្លេះប្ដីរបស់គាត់ វាយរូបគាត់បណ្ដាលឱ្យស្លាប់មិនខាន!។
យ៉ាងណាក៏ដោយៈ បន្ទាប់ពីប្រពន្ធប្ដឹង និងល្បីពេញបណ្ដាញសង្គម ឥឡូវៈលោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធាន”មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល”ដែលនឹងត្រូវបញ្ចូនទៅតុលាការនៅថ្ងៃទី០៨.០៥.២០២៤៕
No comments:
Post a Comment