ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ ស្ពានបេតុងដូនវៀត ស្ថិតនៅភូមិដូនវៀតជាអំណោយរបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពិធីសម្ភោធ ដាក់អោយប្រើប្រាស់ ស្ពានបេតុងដូនវៀត ស្ថិតនៅភូមិដូនវៀតជាអំណោយរបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង




ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី ៨ ខែឧសភា  ឆ្នាំ ២០២៤ ស្ពានបេតុងដូនវៀត ស្ថិតនៅភូមិដូនវៀត ជាអំណោយរបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ។

ពិធីនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ូ អិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា  ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង   ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ។

ស្ពាននេះ មានប្រវែងបណ្តោយ ២៤ម៉ែត្រ ទទឹង ៤,៥ម៉ែត្រ ស្ថិតនៅភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយចំណាយថវិកាសរុប ១៣៧ ២០៧$ (មួយរយសាមសិបប្រាំពីរពាន់ ពីររយប្រាំពីរដុល្លា អាមេរិក) ជាអំណោយរបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន តាមរយៈជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណ៌) ។ ស្ពាននេះចាប់ផ្តើមសាងសង់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានកំពុងអនុវត្តគម្រោងការងារ ជួសជុលបន្ទាន់ដោយក្រាលដីល្បាយថ្ម ប្រវែង ២ ៧០០ ម ទទឹង ៦ម ចន្លោះពីគ.ម ០០+០០០ ដល់គ.ម ០២+៧០០ លើកំណាត់ផ្លូវខេត្ត១KCH៨ តភ្ជាប់ពីកំពង់ដជ្រោយបបុស្សដល់ភូមិដូនវៀត ឃុំកំពង់ហៅ ស្រុកកំពង់លែងផងដែរ។


ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលក្រៃលែងដែល ឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹក អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងដូនវៀត ទន្ទឹមនោះឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន  អត់បានជួយសាងសង់ស្ពានមួយនេះ តាមរយៈជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខ មនុស្សជាតិ (គូសាណូណ៌) ។

ឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា  បានថ្លែងថា ស្ពានបេតុង ដូនវៀត ស្ពាននេះត្រូវ បានកសាងឡើងដោយប្រជាពលរដ្ឋក្នុងភូមិដូនវៀត ក្នុងអំឡុងឆ្នាំ១៩៤៩ និងស្ថានភាពទ្រុឌទ្រោមខ្លាំង ដែលពិបាកដល់ការដឹកជញ្ជូនកសិផល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ជាពិសេសអាចបង្ក អោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ដោយពិនិត្យឃើញស្ថានភាពដូចនេះ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសុំសាងសង់ស្ពានបេតុង ដូនវៀតនេះទៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ ជូនតាមការស្នើសុំ និងបានរៀបចំពិធីចុះហត្ថលេខាផ្តល់ជំនួយគម្រោងសាងសង់ស្ពានបេតុងដូនវៀតនេះ។ដោយ លោក រី លៀង
























No comments:

Post a Comment

Pages