ធ្លាយរឿងមិនប្រក្រតី របស់សមាជិកសហគមន៍ម្នាក់ ដើរកាងនិងយកលុយ ពីបទល្មើសនេសាទ ករណីលក់បឹងមេទឹក ១១កន្លែង នៅស្រុកកំពង់ត្រឡាច - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ធ្លាយរឿងមិនប្រក្រតី របស់សមាជិកសហគមន៍ម្នាក់ ដើរកាងនិងយកលុយ ពីបទល្មើសនេសាទ ករណីលក់បឹងមេទឹក ១១កន្លែង នៅស្រុកកំពង់ត្រឡាច




ខេត្តកំពង់ឆ្នាំង ៖ នេះជារឿងដែលមិនស្មានទាល់សោះ ដែលបុរសម្នាក់ ជាសមាជិក សហគមន៍នេសាទ អាចដើរធ្វើព្យុះ ធ្វើភ្លៀង លើប្រជាពលរដ្ឋ ដែលមានមុខរបរនេសាទ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ដើរកាងនិងដើរយកលុយ ក្នុងករណីលក់បឹងមេទឹក ចំនួន១១កន្លែង ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមបក្ខពួក។

បុរសម្នាក់នេះ ត្រូវបានគេស្គាល់ឈ្មោះ ជួន ផង់ នៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ជាអតីត ប្រធានសហគមន៍នេសាទ ត្រូវបានប្រជាពលរដ្ឋមិនពេញចិត្ត ទម្លាក់មកនៅ ជាសមាជិកសហគមន៍នេសាទវិញ តាមរយៈការបោះឆ្នោត ប៉ុន្តែបុគ្គលនេះ នៅតែមានឥទ្ធិពលខ្លាំងដដែល ចំណែកប្រធានសហគមន៍ គ្រាន់តែនិម្មិតរូប តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋបានរៀបរាប់ថា លោក ជួន ផង់ មនុស្សស្និទ្ធ ជាមួយមន្ត្រីសមត្ថកិច្ច ជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ ជាច្រើន ដើរតួនាទី ជាអ្នករត់កាងបទល្មើស នេសាទ ផង និងជាភ្នែក ត្រចៀក របស់សមត្ថកិច្ចផង ក្នុងការរកផលប្រយោជន៍។ ដោយឈ្មោះ ជួន ផង់ ជាមនុស្ស រួសរាយប៉ិនប្រសព្វ ទំនាក់ទំនងទំនាក់ទំនង, សម្របសម្រួល ,ញុះញុង និងរាយការណ៍ របៀបឆ្កឹះឆ្កៀល ជាដុងពីធម្មជាតិផងនោះ បានជំរុញឱ្យឈ្មោះ ជួន ផង់ មានឥទ្ធិពល លើសពីតួនាទី របស់គាត់ ជាសមាជិកសហគមន៍នេសាទ។

ប្រជាពលរដ្ឋ បន្តថា កន្លងមក និងបច្ចុប្បន្ន នៅក្នុងមូលដ្ឋានពួកគាត់ ប្រសិនបើបទល្មើសណា.. មិនត្រូវរ៉ូវ ជាមួយគាត់ទេ គឺឈ្មោះជួន ផង់ រាយការណ៍ ទៅសមត្ថកិច្ចនេះ ឬសមត្ថកិច្ចនោះ ចុះមកទៅបង្ក្រាប ឬជំរិតយកលុយ មិនឈប់ឈរ ល្មមនឹងខ្សោះខ្យល់ ទៅលែងរួច ម្លោះហើយ ទាល់តែសែនពែរិ៍ ឈ្មោះ ជួន ផង់ ទើបសះជា។
នៅរដូវលក់បឹងមេទឹក ស្រែប្រាំង ឆ្នាំនេះ មានចំនួន១១ កន្លែង ត្រូវបានឈ្មួញធ្វើអាជីវកម្ម ចាប់ត្រី ដោយប្រើឧបកណ៍ខុសច្បាប់ ដូចជាបូបពង្រីង និងឆក់ ជាដើម ហើយឈ្មោះ ជួន ផង់ បានដើរតួនាទី យ៉ាងសំខាន់ ក្នុងភារៈ ជាអ្នក ជំរិតទារប្រាក់ផ្ទាល់ខ្លួន ជាអ្នកសម្របសម្រួលនឹងសមត្ថកិច្ច ឬស្ថាប័នផ្សេងៗ និងជាអ្នកយាមផ្លូវ ផងដែរ ជាថ្នូរមកវិញនូវ ការប្រមូលលុយ ពីម្ចាស់អាជីវកម្មបឹងទាំងនោះ បានយ៉ាងក្រាសក្រែល ដូចជា៖
១-បឹងមេទឹក ប្រាំងថ្មី ១លាន ២០ម៉ឺនរៀល
២-បឹងមេទឹកត្រសេកបាក់មែង ១លាន ២០ម៉ឺនរៀល
៣-បឹមេទឹកកន្លែងលាវ ១លាន ២០ម៉ឺនរៀល
៤-បឹងមេទឹកជីរស់ ឈ្មោះជួន ផង់ ទារ ៥០០ដុល្លារ
៥-បឹងមេទឹកបឹងគល់ ៣០០ដុល្លារ
៦-បឹងមេទឹក ស្វាខម ៥០ម៉ឺនរៀល
៧-បឹងមេទឹកកណ្ដាល ៥០ម៉ឺនរៀល។

ចំណែកបឹងមេទឹក៤ទៀត គឺបឹងមេទឹកព្រែកតាសៃ ,បឹងមេទឹកតាអួតាំងយូរ ,បឹងមេទឹកព្រៃអំបែង និងបឹងមេទឹកច្បុច គឺឈ្មោះជួន ផង់ យក តែមិនដឹងចំនួនលុយនោះទេ។
ប្រជាពលរដ្ឋ អ្នកផ្ដល់ព័ត៌មានទាំងនេះ បន្តថា ក្រៅពីការ យកលុយ ពីបឹងមេទឹកនេះ គឺនៅបឹងអភិរក្ស ទួលចារ គឺឈ្មោះ ជួន ផង់ ជាអ្នករត់ការកាង បទល្មើស ដែលចូលទៅប្រព្រឹត្តនៅទីនោះ ផងដែរ ដូចជាទូករុញ ជន ប្រើដោយកម្លាំងម៉ាស៊ីន និងឆក់ ជាដើម ចំពោះទូករុញជន គឺក្នុង១គ្រឿង ពី៦០ម៉ឺន ទៅ១លានរៀល ហើយមានប្រមាណជាង១០គ្រឿង ឯណោះ។

ប្រភពដដែលនេះ បានបន្តទៀតថា ពួកគាត់គាំទ្រយ៉ាងពេញទំហឹង នូវចំណាត់ការទប់ស្កាត់ និងបង្ក្រាប របស់សមត្ថកិច្ច ជាពិសេសសមត្ថកិច្ចជំនាញ ប៉ុន្តែសូមឱ្យអនុវត្តស្មើភាពគ្នា ចំពោះមុខច្បាប់ កុំអនុវត្ត តាម តែការ ញុះញុង និងឆ្កឺះឆ្កៀល របស់ឈ្មោះ ជួន ផង់ នោះ។

ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រភព នៃការចោទ ប្រកាន់ទាំងនេះ ត្រូវបាន លោកជួន ផង់ ឆ្លើយតបតាមឆាតហ្វេកប៊ុក មកកាន់អ្នកសារព័ត៌មាន ជាច្រើនឃ្លីប ប៉ុន្តែត្រូវបានគាត់ លប់ចេញវិញ ភ្លាមៗដែរ ថែមទាំងបិទឆាត អ្នកសារព័ត៌មាន ចោលទៀតផង នៅតែឃ្លីបសម្លេងមួយ ដែលលោក តបថា រឿងលក់បឹងបួរ ឬដើរកៀរគរ ឬទៅយាមកាមបទល្មើសនោះ មិនពាក់ព័ន្ធអ្វីនឹងលោកទេ គឺលោកគ្មានតួនាទី ក្នុងរឿងហ្នឹងទេ តែបើអ្នកណានិយាយអី.. វាជារឿងគេ៕
អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕





No comments:

Post a Comment

Pages