(ស្វាយរៀង)៖ លោកហែម ស៊ីណា អភិបាលនៃខណៈអភិបាលស្រុករំដួល បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យការស្ដារប្រឡាយលើកផ្លូវស្ថិតនៅក្នុងឃុំកំពង់ចកនិងឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង កាចុះត្រួតពិនិត្យនេះនៅព្រឹកថ្ងៃទី ១ ខែ ឧសភា ឆ្នាំ២០២៤ នេះ ។
លោកហែម សុីណា បានមានប្រសាសន៍ថា ទុក្ខកង្វល់របស់ប្រជាជន គឺជាទុក្ខកង្វល់របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ដូច្នេះហេីយ រាល់ពេលដែលប្រជាពលរដ្ឋ បងប្អូន ពូមីង ជួបទុក្ខគឺត្រូវតែមានមន្ត្រីចុះជួយ សួរសុខទុក្ខ សម្របសម្រួលឱ្យការរស់នៅរបស់បងប្អូនបានស្រួលជាប្រចាំ និងដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា ហើយកាត់ស្ដាយប្រឡាយទៀតគោលបំណងនាំទឹកពីទន្លេវ៉ៃគោដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើស្រែប្រាំងឬយកទឹកទៅស្រោចស្រព្វដំណាំកសិកម្មផ្សេងៗ។
លោកបានបន្តថា គ្រប់អាជ្ញាធរដែលពាក់ព័ន្ធក្នុងស្រុករំដួលទាំងអស់ត្រូវធ្វេីការសហការជាមួយអាជ្ញាធរភូមិឃុំដែលមានបញ្ហាជួបគ្រោះរាំងស្ងួត ឬខ្វះខាតទឹកប្រេីប្រាស់ជាដេីម ឬភូមិឃុំណដែលកំពុងប្រឈមនឹងបញ្ហានេះដេីម្បីដោះស្រាយ និងត្រៀមបង្កាជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោក អភិបាលស្រុក ក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខភាព ញាំទឹកឱ្យបានច្រេីនព្រោះថាពេលនេះអាកាសធាតុក្ដៅខ្លាំងណាស់៕
No comments:
Post a Comment