ខេត្តតាកែវ៖ត្រីប្រហុកនាំចូលពីវៀតណាមខុសច្បាប់តាមច្រកកំពង់ក្រសាំង ច្រកកំពង់ពិល ច្រកឡទឹកត្រី ច្រកកអណ្តែត ដោយមានថៅកែមួយឈ្មោះ ងៀ ជាអ្នកដឹកនាំចូលមក ហើយលក់បន្តទៅឲ្យស្ត្រីម្នាក់ជាឈ្មួញកណ្ដាលឈ្មោះព្រឿង រស់នៅភូមិថ្មស ឃុំគោពោធិ៍ ក្នុងមួយគីឡូ៣៥០០រៀល ទៅ៤០០០ពាន់រៀល ក្នុងមួយគីឡូ ដែលជាអ្នកចែកចាយបន្តមកតាមបណ្ដាភូមិនាៗបន្តទៀតក្នុងមួយគីឡូ ៧០០០រៀលទៅ ៨០០០រៀល ក្នុងទឹកដីស្រុកបុរីជលសារនិងស្រុកទ្រាំង ហើយលក់បន្តអោយ ឈ្មោះ វ៉ាង រេ៉ត ថា នៅភូមិរលួស នៅភូមិតាសេក ភូមិសរសៃ ភូមិត្រពាំងឈូក ភូមិព្រៃទូក ភូមិសំរោង ហើយអ្នកទាំង៣នេះចែកចាយបន្តឲ្យអ្នកភូមិដើម្បីដឹកម៉ូតូ ដឹកឡានដើរលក់យ៉ាងអាណាធិបតេយ្យពេញស្រុកទេស ដោយមិនខ្លាចការប៉ះពាល់ដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋឡើយ។
ពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ត្រី ជា សំបូរ ស្នងការរងទទួលផែនបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក ប៉ោ លាងគង់ប្រធាន ប.ក.ក ខេត្តតាកែវ និងអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធជុំវិញខេត្តមួយចំនួនមេត្តាចុះត្រួតពិនិត្យមើលផងទាន៕
អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង លេខទូរស័ព្ទតាមទូរទស្សន៌ tv online យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕(ព្រហ្មលិខិត)
No comments:
Post a Comment