លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញនីតិវិធីស្រាវជ្រាវ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ច - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញនីតិវិធីស្រាវជ្រាវ និងបង្ក្រាបបទល្មើសសេដ្ឋកិច្ច




ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអញ្ជើញជាគណៈធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញ ស្តីពីនីតិវិធីស្រាវជ្រាវ និងបង្រ្កាបបទល្មើសសេដ្ឋកិច្ច  នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

គួរបញ្ជាក់ថា ពិធីបិទវគ្គបំប៉នជំនាញនីតីវីធីស្រាវជ្រាវ និងបង្រ្កាបបទល្មើសសេដ្ឋកិច្ចនេះ លោកឧត្តមសេនីយ៍ទោ គណៈធិបតី បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមទាំង ៥៣នាក់ ផងដែរ និងបានធ្វើការណែនាំក្រើនរំលឹកដល់មន្ត្រីនគរបាលជំនាញដែលទើបបញ្ចប់វគ្គបណ្ដុះបណ្ដាលទាំងអស់ ត្រូវពង្រឹងសមត្ថភាពនគរបាលជំនាញ យកចំណេះទៅអនុវត្តការងារឲ្យបានល្អ ៕
ប្រភពស្នងការនគរបាលខេត្តព្រៃវែង










No comments:

Post a Comment

Pages