ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៣ខែឧសភាឆ្នាំ ២០២៤ លោក លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញ សំណេះសំណាលសួរសុខទុក្ខនិងប្រគល់ប័ណ្ណសមធម៌ ជូនពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ ស្ថិតនៅក្នុងឃុំពពកស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននាឱកាសនេះលោក បានណែនាំ ដល់រដ្ឋបាលឃុំពពក ត្រូវផ្ដល់ប័ណ្ណសមធម៌ជូនពលរដ្ឋក្រីក្រនិងងាយរកហានិភ័យប្រកបដោយតថភាពជាក់ស្ដែងបំផុតដើម្បី ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាការចូលរួមកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋនៅក្នុងមូលដ្ឋានបានជាក់លាក់ផងដែរ។
ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានធ្វើការណែនាំដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងលោកមេឃុំពពកត្រូវសហការគ្នាជាមួយនឹងអធិការដ្ឋាននគរបាលស្រុកស្ទោង ក្នុងការពន្លឿននិងធ្វើសៀវភៅគ្រួសារ ក៏ដូចជាឯកសារអត្រានគរដ្ឋានផ្សេងៗទៀតជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋឲ្យបានជិត និងដល់ផ្ទះពលរដ្ឋតែម្ដង។
ជាចង់បញ្ចប់លោកអភិបាលស្រុកស្ទោង បានអំពាវនាវដោយទទូចដល់ពុកម៉ែបងប្អូននៅក្នុងមូលដ្ឋាន សូមនាំគ្នាថែរក្សាធនធានធម្មជាតិ ពិសេសព្រៃឈើនៅក្នុងឃុំពពកក៏ដូចជាស្រុកស្ទោងទាំងមូលឲ្យបាននូវគង់វង្សទុកជាកេរដំណែលមនុស្សជាតិតទៅ។
គួរបញ្ជាក់ផងដែរថាប័ណ្ណសមធម៌ដែលប្រគល់ជូនពុកម៉ែបងប្អូននៅក្នុងឱកាសនេះមានចំនួន១៦៧ប័ណ្ណ ដែលក្នុងនោះ ក្រីក្រ១ចំនួន១៣ប័ណ្ណ ក្រីក្រ២ចំនួន៩៦ប័ណ្ណ និងហានិភ័យចំនួន៥៨ប័ណ្ណផងដែ។ដោយ លោក ឆុន ក្រឹម
No comments:
Post a Comment