លោក វង្ស អេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញ ដឹកនាំយុវជនចុះសួសុខទុក និងជូនថវិកាដល់គ្រួសារកងទ័ពដែលមានជម្ងឺកំពុងតែសម្រាកព្យាបាលនៅផ្ទះដែលឈរជើងនៅស្ទឹងកាច់ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក វង្ស អេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញ ដឹកនាំយុវជនចុះសួសុខទុក និងជូនថវិកាដល់គ្រួសារកងទ័ពដែលមានជម្ងឺកំពុងតែសម្រាកព្យាបាលនៅផ្ទះដែលឈរជើងនៅស្ទឹងកាច់

 



ខេត្តពោធិ៍សាត់៖នៅថ្ងៃទី១២  ខែឧសភា  ឆ្នាំ២០២៤ នេះ លោក វង្ស  អេង   អភិបាលនៃគណះអភិបាលស្រុកវាលវែង  ទោះបីលោកមានការងារមមាញឹកយ៉ាងណក៏ដោយ  ក៏លោកឆ្លៀតពេលដឹកនាំយុវជនចុះសួសុខទុក  និងជូនថវិកាចំនួន ៤០០,០០០ រៀលដល់គ្រួសារកងទ័ពដែលមានជម្ងឺកំពុងតែសម្រាកព្យាបាលនៅផ្ទះ ដែលឈរជើងនៅ ស្ទឹងកាច់ ។

ធ្លៀតក្នុងឱកាសនេះ លោក វង្ស អេង អភិបាលនៃគណៈអភិបាលស្រុក ក៏បានពាំនាំផ្ដាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ខួយ រីដា អភិបាលខេត្តពោធិសាត់និងលោកជំទាវ ព្រមទាំងសម្ដេច បវធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជានិងជំទាវ ដែលសម្ដេចតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់ក្រុមគ្រួសារកងទ័ព និងគ្រួសារគ្រប់ពេលវេលាគ្រួសារកងទ័ពដែលឈរជើងនៅស្ទឹងកាច់ផងដែរ   ។

    ចំណាប់អារម្មណ៍៖លោកអភិបាលស្រុករូបនេះទាំងកាយវិការ ក្រមសីលធម៌ និងទង្វើរបស់គាត់ស័ក្តិសមនិងប្រជាពលរដ្ឋគោរពស្រលាញ់គាត់ពេញឃុំ  ពេញស្រុកមែន  ។
-  រីឯអាណត្តិដឹកនាំរបស់គាត់ទើបតែបានរយះពេល១ឆ្នាំកន្លះសោះប៉ុន្តែមានការរីកចំរើនគ្រប់ផ្នែកជាពិសេហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សមិទ្ធផលធំៗ រួមមាន រង្វង់មូលដំរី៥០៥  សាលារៀនជាច្រើនកន្លែងក្នុងឃុំប្រម៉ោយ  ឃុំអូរសោម  និងបន្ទប់រងចាំនៅមណ្ឌលសុខភាពថ្មដានិងប្រម៉ោយ  រៀបចំកែលម្អសោភ័ណ្ឌភាពទីប្រជុំជនស្រុក ធ្វើឱ្យស្រុកវាលវែង ប្រែមុខមាត់ថ្មីក្នុងរយះពេលដ៏ខ្លី ។

លោក វង្ស អេង បានបន្ថែមទៀតថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាមមក ការកសាង អភិវឌ្ឍន៍ នៅតាមមូលដ្ឋាន កំពុងរីកចម្រើនពេញផ្ទៃប្រទេស ដូចពេលនេះ គឺដោយសារកត្តាសុខសន្តិភាព ដូច្នោះហើយ យើងត្រូវរួមសាមគ្គីភាព គ្នាថែរក្សា

នូវសមិទ្ធផលថ្មីៗដែលមាន និងបន្តការពារគាំទ្រការអភិវឌ្ឍបន្តទៀត សមិទ្ធផលថ្មីៗទាំងអស់ក្នុងពេលនេះ គឺកើតចេញពីកត្តាសុខសន្តិភាព
ពោលគឺផឹកទឹកកុំភ្លេចប្រភព ជ្រកម្លប់កុំភ្លេចអ្នកដាំ ហើយសូមកុំជឿតាមការញុះញង់របស់ក្រុមជនអគតិមួយក្តាប់តូចដែលតែងតែបំផុសបំផុលវាយប្រហារមកលើរដ្ឋាភិបាលទាំងងងឹតងងុល ដូច្នេះមានតែគណបក្សប្រជាជនតែមួយគត់ ដែលជាអ្នកនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋមិនដែលរត់ចោលប្រជាពលរដ្ឋម្ដងណាឡើយ។សូមអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ទាំងអស់ត្រូវបន្តការគាំទ្រ ដើម្បីថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ រក្សាការងាររបស់បងប្អូនទាំងអស់គ្នា ជាពិសេសបន្តគាំទ្រ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី ៧នេះ

និងចូលរួម គាំទ្រយ៉ាងពេញទំហឹងចំពោះ "គម្រោងព្រែកជីកហ្វូណនតេជោ" ដែលជាគម្រោងប្រវត្តសាស្ត្រ ផ្ដួចផ្ដើមឡើងដោយ សម្ដេចតេជោ ហ៊ុន សែន និងបន្តដឹកនាំអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីផលប្រយោជន៍ជាតិ និងប្រជាជន។







No comments:

Post a Comment

Pages