ខេត្តស្វាយរៀង៖អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងកិច្ចបង្ការ និងទប់ស្កាត់សកម្មភាពក្មេងទំនើងនៅទូទាំងខេត្ត កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដឹកនាំដោយលោកវរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល កណ្តៀងរាយ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៤នាក់ ប្រុស ក្នុងចំណោមបក្សពួកជាច្រើននាក់ ដែលបានយកកាំបិតកាប់លើម៉ូតូ និងលើជនរងគ្រោះ ០២នាក់ ប្រុស បណ្តាលអោយរងរបួសធ្ងន់ កំពុងអង្គុយលេង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានធ្វើការដកហូតវត្ថុតាងធ្វើសកម្មភាព ម៉ូតូ ០២គ្រឿង និងដាវ ០១ដើម។
ក្រុមក្មេងទំនើងទាំង៤នាក់ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវីធីច្បាប់។
No comments:
Post a Comment