សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ



 


នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្រុមហ៊ុន Hanshin E&C ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥០ ដែលធ្វើអាជីវកម្មក្នុងការសាងសង់លំនៅឋាន ស្ថាបត្យកម្ម ការងារសង្គម អគ្គិសនី និងអាជីវកម្មរោងចក្រ ដ៏ល្បីល្បាញក្នុងសាធារណរដ្ឋកូរ៉េ។ Hanshin E&C  បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជាតិ ពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ការសាងសង់ ផ្លូវហាយវេ ផ្លូវថ្នល់ ផ្លូវក្រោមដី ផ្លូវដែកល្បឿនលឿន និងប្រព័ន្ធទឹក នៅពាក់កណ្តាលសតវត្សកន្លងមកនេះ។ ក្រុមហ៊ុន Hanshin E&C ក៏បានចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ មានដូចជា៖ ការកសាងកំណាត់ផ្លូវជាតិលេខ៥, ការលើកកម្ពស់គុណភាពផ្លូវជាតិលេខ២១ និងការលើកកម្ពស់ផ្លូវតំបន់ជនបទ ផងដែរ។







No comments:

Post a Comment

Pages