អភិបាលស្រុកស្ទោងបានលើកឡើងថាការផ្ដល់ប័ណ្ណសមធម៌គឺជាការចូលរួមកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងបានលើកឡើងថាការផ្ដល់ប័ណ្ណសមធម៌គឺជាការចូលរួមកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន

 


ខេត្តកំពង់ធំ៖អភិបាលស្រុកស្ទោងបានលើកឡើងថាការផ្ដល់ប័ណ្ណសមធម៌គឺជាការចូលរួមកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋាន

លោកបានថ្លែងដូច្នេះ នៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញ ជាអធិបតីភាពក្នុងពិធីចែកប័ណ្ណសមធម៌ជូនពលរដ្ឋក្រីក្រនិងងាយរងហានិភ័យនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២៤ នៅសាលាឃុំចំណាលើ។


ជាមួយគ្នានេះលោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានជាពិសេស សមាជិកភូមិ អនុប្រធានភូមិ ប្រធានភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលនិងរដ្ឋបាលឃុំទាំងមូលត្រូយកចិត្តទុក្ខដាក់ខ្ពស់ពីសុខទុក្ខនិងសុវត្ថិភាពពលរដ្ឋ ពីព្រោះក្រុមនេះហើយដែលនៅជិតស្និទ្ធនឹងប្រជាពលរដ្ឋជិតជាងគេបំផុតហើយសូមអាជ្ញាធរមូលដ្ឋានកុំធ្វើខ្លួនជាមន្ត្រីជើងដប់ មិនព្រមចុះជួបនិងស្វែងយល់ពីបញ្ហាប្រឈមនិងតម្រូការជាក់ស្តែងប្រចាំថ្ងៃរបស់ពលរដ្ឋខ្លួន។


ទន្ទប់នឹងនេះលោកសាយ គឹមឡម បានណែនាំដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ ត្រូវសហការគ្នានិងបំព្រឹងគុណភាពប្រសិទ្ធភាពការងារដើម្បីផ្ដល់ជូនសេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពនិងឆាប់រ៉ានិងមានការជឿជាក់ពីគ្រប់ស្រទាប់មហាជន ។


លើសពីនេះលោកអភិបាលស្រុកស្ទោង បានណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងឃុំចំណាលើ សូមជួយថែរក្សាផ្លូវសាធារណ: ជាពិសេសត្រូវចូលរួមនិងសហការជាមួយអាជ្ញាធរមូលដ្ឋានព្រមទាំងក្រុមបច្ចេកទេសសាងសង់ផ្លូវបេតុងដែលមានប្រវែងជាង ១០គីឡូម៉ែត្រពីឃុំចំណាក្រោម ទៅឃុំចំណាលើ ដែលកំពុងតែចាប់ផ្ដើមដំណើរការសាងសង់ដើម្បីឲ្យបានផ្លូវធំទូលាយនិងប្រកបដោយគុណភាព ដែលអាចប្រើប្រាស់បានយូរអង្វែងជាពិសេសកុំរំលោភដីចំណីផ្លូវ។


គួរបញ្ជាក់ផងដែរថាប័ណ្ណសមធម៌ដែលគណៈអធិបតីចែកជូននៅក្នុងឱកាសនេះមានចំនួន ៣១៤ប័ណ្ណក្នុងនោះក្រីក្រ១ចំនួន ១១៧ប័ណ្ណ ក្រីក្រ២ចំនួន ១៦១ប័ណ្ណនិងគ្រួសាររងហានិភ័យចំនួន ៣៦ប័ណ្ណ។ដោយលោក ឆុន ក្រឹម





















No comments:

Post a Comment

Pages