ខេត្តកំពង់ឆ្នាំង៖ លោក ឈួរ រិទ្ធី អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នេះបានបញ្ជាក់ឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ផ្អែកតាមការអនុវត្ត អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប
តាមរយះក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាសុីADB ៖ មកដល់ថ្ងៃនេះបានកំពុង ធ្វើការជួស
ជុលផ្លូវដោយចាក់ក្រាលកៅស៊ូ២ជាន់ DBST ចំនួន ៥ខ្សែ ប្រវែង
៣០៧៤ម៉ែត្រ ដែលមាន ទទឹងចន្លោះ ៥,៥ម៉ែត្រដល់ ៨ម៉ែត្រ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលអនុវត្តការងារដោយក្រុមហ៊ុនអនុវត្តគម្រោង។
លោកអនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា គិតត្រឹម ខែឧសភា ឆ្នាំ២០២៤ សម្រេចការកសាងផ្លូវកៅស៊ូទាំងប្រាំខ្សែខាងលើជាលទ្ធផលធ្វើបានប្រមាណជាង ៧៩,៨០%ហើយ។ ក្នុងនោះដូចជាមួយខ្សែនៅផ្លូវផ្សារដើមគរ ក្នុងភូមិម៉ុងបារាំងសង្កាត់ប្អេរ។ មួយខ្សែនៅផ្លូវខាងលិចសាលាបឋមសិក្សាក្រុងកំពង់ឆ្នាំង ។ មួយខ្សែនៅចំចន្លោះកណ្ដាលសាលាបឋមសិក្សាក្រុងកំពង់ឆ្នាំង ដល់ផ្សារ ដើមគរ ក្នុងសង្កាត់ប្អេរជាដើម។
ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកហ៊ីងភ័ព្វមីនាអភិបាល ក្រុងកំពង់ឆ្នាំង និងលោក ឆាយ លាភា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក៏សូមអំពាវ នាវដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាចូលរួម ជួយថែរក្សាការពារផ្លូវកៅស៊ូរបស់យើងឱ្យធានាបានការប្រើប្រាស់យូរអង្វែង ។ ដូចជាសូមកុំបោះសំរាមចោលតាមប្រព័ន្ធលូបង្ហូរទឹកដែលនាំឲ្យកកស្ទះចរន្តទឹកលិចផ្លូវកៅស៊ូក្នុងក្រុងធ្វើឲ្យផ្លូវរងការខូ ចខាតបាត់បង់គុណភាព។ និងសូមមេត្តាយោគយល់អធ្យាស្រ័យក្នុងពេលក្រុមការងារបច្ចេកទេសជួសជុលប្រព័ន្ធលូនិង កសាងជួស ជុលផ្លូវ នៅតាមមូលដ្ឋានដែលអាចនឹងមានការកកស្ទះចរាចរណ៍ខ្លះៗជាក់ជាមិនខានឡើយ។ ព្រោះការកសាងអ្វីៗទាំ ងអស់គឺ ដើម្បីផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ មានផ្លូវគឺមានក្តីសង្ឃឹម មានផ្លូវគឺមានជីវភាពធូរធារ និងមានសុខសន្តិភាពទើបមានការអភិវឌ្ឍ៕ដោយ លោក រី លៀង
No comments:
Post a Comment