(បន្ទាយមានជ័យ)នៅរសៀលថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលនិងអញ្ជើញមកខេត្តបន្ទាយមានជ័យនាពេលខាងមុខ ជូនដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោគទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង៣២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏ដាក់ចេញនូវផែនការ ការពារ ដល់កម្លាំងនគរបាលទាំងអស់ត្រូវ យកចិត្តទុកដាក់ ការពារសន្តិសុខ សុវត្ថិភាព ច្បាមក្តាប់សភាពការណ៍ទូទៅ ទ្រោលសភាពការណ៍ផ្សេងៗ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងចំណុចគោលដៅរបស់ខ្លួនដែលគ្រប់គ្រងដើម្បីធានាបានទាំងស្រុងនូវសន្តិសុខ សុវត្ថិភា
ព និងសណ្តាប់ធ្នាប់សាធារណ: ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរៈជនសំខាន់ៗ ដែលបានអញ្ជើញចុះបំពេញ បេសកកម្ម និងចូលរួមក្នុងភូមិសាស្ត្រខេត្តប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពខ្ពស់៕
No comments:
Post a Comment