ល្បែងភ្នាល់ទឹកភ្លៀងដ៏ធំលេងនៅកណ្ដាលក្រុងភ្នំពេញ មិនទាន់មានការបង្ក្រាបបទល្មើសដ៏សកម្មនោះទេ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ល្បែងភ្នាល់ទឹកភ្លៀងដ៏ធំលេងនៅកណ្ដាលក្រុងភ្នំពេញ មិនទាន់មានការបង្ក្រាបបទល្មើសដ៏សកម្មនោះទេ

 



ភ្នំពេញ៖ ល្បែងទឹកភ្លៀងល្មើសច្បាប់ទំនើប«លេងដោយម៉ាសុីន តំកល់លុយលេងក្នុងធនាគារ ឬហៅថាដាក់លុយក្នុងម៉ាសុីន»ទើបទិញ+លក់បាន ដូចល្បែងហ្គេមក្នុងកាសុីណូបើកលេងបានដោយសេរីក្រៅច្បាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ហើយនៅតែបើកលេងខាងជើងស្តុបអូរឬស្សី ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ចំកណ្តាលក្រុងភ្នំពេញដូចឆ្នាំមុនៗដដែល។


នៅឆ្នាំ២០២៤នេះ អ្នកលេងល្បែងទឹកភ្លៀង អ្នកលេងធំៗត្រៀមប្រយុទ្ធលេងល្បែងទឹកភ្លៀងតាំងពីពាក់កណ្តាលខែមីនារួចរាល់ហើយ ពួកបានតម្កល់លុយក្នុងធនាគារម្នាក់ៗយ៉ាងសម្បើម។បើតាមប្រភពអះអាងថា អ្នកអន្ទ្រើសធំៗខ្លះតម្កល់លុយមានចំនួនដល់ទៅរាប់លានដុល្លារនិងបានចាប់ផ្តើមលេងតាំងពពាក់កណ្តា

លខែ០៣ ២០២៤ម៉្លេះ ប៉ុន្តែនៅអំឡុងខែ០៣គ្មានភ្លៀង គ្មានហាងឆេងលេង ទើបតែចាប់ផ្តើមសកម្មខ្លាំងក្នុងខែឧសភានេះបន្ទាប់ពី មានភ្លៀងមួយមេមក។


ចាប់ពីមខែ០៥.២០២៤មក គេឃើញអ្នកលេងខ្លះ ទៅសម្លឹងមើលមេឃ មើលពពកនៅលើស្តាតអូឡាំពិក,និងនៅចំណុចតំបន់អភិវឌ្ឈន៍បឹងកក់ តាំងតែពីពេលព្រលឹមស្រាងៗតាមទម្លាប់ចាស់ឯអ្នកខ្លះបើកឡានទៅមើលពពក ដល់ទីឆ្ងាយៗ។ខ្លះទិញ


(ទឹកភ្លៀង)ខ្លះលក់គឺទិញយក(គោកអត់ភ្លៀង)។ការលេងគេគឹតលុយជាដុល្លារសុទ្ធ ដោយគឹតលុយជាខាំ ជាគីឡូ ជាកៅស៊ូ ជាដុំ ថ្លៃថោកទៅតាមហាងឆេងឡើងចុះភ្លាម ជាការផ្សងសំណាងតាម រយៈសង្ឃឹមលើមេឃនិងពពកដែលគេមើលឃើញ។

ល្បែងទឹកភ្លៀងនេះជាល្បែងល្មើសច្បាប់ សុីសងធំណាស់ មិន

ចាញ់កាសុីណូណាហ្គាវើលដ៍នោះទេ។ 


ប្រភពបញ្ជាក់ថា មានអ្នកលេងខ្លះ ទិញ+លក់ម្តងៗ អស់ដល់ទៅរាប់លានដុល្លារ ក្នុងមួយថ្ងៃៗទិញ+លក់ ជាច្រនដង គឹតតម្លៃជាដុំៗឯលក់ក៏ដូច្នោះដែរដោយឡែកម្ចាស់មឡាសុីនដែលហៅថាមេនោះ អង្គុយសុីឡាក លក់+ទិញមួយថ្ងៃៗ កាត់យកលុយ១២%ក្នុងមួយកៅស៊ូទិញឬលក់១០០០០$(មួយកៅស៊ូ=មួយមុឺនដុល្លារ)រាល់ពេលទិញ+លក់ បានលុយដល់ទៅរាប់សឹបមុឺនដុល្លារក្នុងមួយថ្ងៃៗ ដោយមិនពិបាកអ្វីគ្រាន់តែអង្គុយតុង។ ប៉ុន្តែល្បែងដ៏ធំនេះ នៅតែបើកលេងបានយ៉ាងរលូនចំកណ្តាលក្រុងភ្នំពេញ ពុំដែលធ្វើអោយរំខានដល់លោកអភិបាលខណ្ឌ៧មករានោះទេ។


ទោះបីជាយ៉ាងណាប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម រត់ ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដាក់កម្លាំងបង្ក្រាបបទល្មើសផងទាន៕


*អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។


*អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៌ តែប៉ុណ្ណោះ សូមអរគុណ។






No comments:

Post a Comment

Pages