រយៈពេល៤ថ្ងៃ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សមត្ថកិច្ចបានចាប់ខ្លួនក្មេងទំនើង ៤៥នាក់ បញ្ចូនទៅតុលាការរាជ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រយៈពេល៤ថ្ងៃ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សមត្ថកិច្ចបានចាប់ខ្លួនក្មេងទំនើង ៤៥នាក់ បញ្ចូនទៅតុលាការរាជ


 


ភ្នំពេញ៖ ក្រុមក្មេងទំនើងចំនួន ៤៥នាក់ ដែលតែងតែធ្វើសកម្មភាពកាប់ចាក់គ្នា និងដើរអុកឡុកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលធ្វើការបង្ក្រាបក្នុងរយៈពេល៤ថ្ងៃមកនេះ និងបានបញ្ជូនពួកគេទៅតុលាការ ដើម្បីអនុវត្តច្បាប់។ ក្នុងប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងដោយ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងធ្វើឡើងដោយក្តៅរគគុក ដោយធ្វើការចុះពង្រាយកម្លាំងចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហកទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកើតមានឡើងរបស់ក្រុមក្មេងទំនើង ដែលបានបង្កភាពអសន្តិសុខ និងអាណាធិបតេយ្យ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់បើកប្រតិបត្តិការក្តៅ ឆ្លើយតបបទបញ្ជាររបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយកម្លាំងសមត្ថកិច្ចបានបង្ក្រាបបានសកម្មភាពក្រុមក្មេងទំនើងសរុប ១០ករណី និងបានឃាត់ក្មេងទំនើងជាច្រើនក្រុម ដែលមានមនុស្សសរុប ៤៥នាក់ និងបានធ្វើការដកហូតវត្ថុតាងបទល្មើស មានដាវ ដុំថ្ម និងកាំបិតជាច្រើនដើម ម៉ូតូជាច្រើនគ្រឿង ពីក្រុមក្មេងទំនើងផងដែរ។

អ្នកនាំពាក្យដដែល បានបន្តថា ក្រុមក្មេងទំនើងទាំង ៤៥នាក់ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ហិង្សារដោយការកាប់ចាក់គ្នាទៅវិញទៅមក និងការរក្សាទុកដាវកាំបិតក្នុងខ្លួន ឬក្នុងមធ្យោបាយធ្វើដំណើរដោយខុសច្បាប់គ្មានការអនុញ្ញាត។

ក្រោយមានការបង្ក្រាបក្រុមក្មេងទំនើងនេះ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានបង្ហាញក្តីពេញចិត្ត និងសាទរបំផុតចំពោះចំណាត់ការរបស់សមត្ថកិច្ច ព្រោះសកម្មភាពរបស់ពួកក្មេងទំនើងតែងតែបង្កជាក្តីព្រួយបារម្ភ និងភ័យខ្លាច ពិសេសបង្កភាពអសន្តិសុខ ប៉ះពាល់ដល់សង្គម។

សូមបញ្ជាក់ថា ក្រៅពីកិច្ចការងារបង្ការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងហើយនោះ កម្លាំងនគរបាលរាជធានីភ្នំពេញ នឹងបន្តបើកការចុះត្រួតពិនិត្យតាមទីតាំងអាជីវកម្មទាំងខុសច្បាប់ និងស្របច្បាប់ ហាមមិនឱ្យមានការលក់ដូរដាវ និងកំបិតវែងកែច្នៃដល់ក្រុមក្មេងទំនើង ដើម្បីយកទៅប្រើប្រាស់ក្នុងចេតនាទុច្ចរិត ប៉ះពាល់ដល់សន្តិសុខសង្គម។ ក្នុងករណីម្ចាស់អាជីវកម្ម និងអ្នកលក់ដូរលួចលាក់ទាំងឡាយនៅតែមិនចូលរួមគោរពតាមការណែនាំរបស់សមត្ថកិច្ច នឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ដោយមិនមានការលើកលែង៕




No comments:

Post a Comment

Pages