អភិបាលស្រុកស្ទោអញ្ជើញកាត់ខ្សែបូសម្ពោធអគារសិក្សាដែលមានតម្លៃជាងបីរយលានរៀលនៅបឋមសិក្សាស្វាយរៀងជាថវិការមូលនិធិឃុំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោអញ្ជើញកាត់ខ្សែបូសម្ពោធអគារសិក្សាដែលមានតម្លៃជាងបីរយលានរៀលនៅបឋមសិក្សាស្វាយរៀងជាថវិការមូលនិធិឃុំ

 



ខេត្តកំពង់ធំ៖នៅព្រឹកថ្ងៃទី ២៨ខែឧសភាឆ្នាំ ២០២៤លោកសាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នងជូនសិស្សានុសិស្សសិក្សារៀនសូត្រនៅក្នុងភូមិស្វាយរៀង ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងទៅកាន់សាសានុសិស្ស លោកគ្រូ អ្នកគ្រូ លោកនាយក សហគមន៍ អាណាព្យាបាល នៅពែលនេះ លោកបានអំពាវនាវដល់ពួកគាត់សូមត្រូវបង្កើនគុណភាពសិក្សារបស់សិស្សានុសិស្សនិងកូនចៅដើម្បីអនាគតប្រទេសជាតិជាពិសេសលោកគ្រូអ្នកគ្រូកុំបង្រៀនគួរនៅក្នុងម៉ោងសិក្សារបស់រដ្ឋ ហើយប្រសិនបើមានការបង្រៀនគួរនៅម៉ោងបន្ថែមសូមយោគយល់អធ្យាស្រ័យដល់សិស្សានុសិស្សដែលមានជីវភាពក្រីក្រគឺកុំទទួលយកនៅទឹកប្រាក់ពីគាត់។

ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងរដ្ឋបាលឃុំរុងរឿងទាំងមូល ដែលបានឯកភាពគ្នាក្នុងការកសាងនូវអគារសិក្សាដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដើម្បីកូនចៅបានសិក្សារៀនសូត្រជាអ្នកបន្តវេនដើម្បីឆ្លើយតបទៅនឹងកំណើនសិស្សនៅក្នុងសាលារៀនឲ្យស្របតាមនិយាមផងដែរ។

លើសពីនេះទៀត លោកបានណែនាំដល់គណៈកម្មការសហគមន៍ទឹកស្អាតព្រំស្រី ត្រូវធ្វើការសិក្សានិងបញ្ចុះតម្លៃ ទឹកក្នុងមួយម៉ែត្រគីបឲ្យបាន ៣០០ រៀលថែមទៀត ពីតម្លៃរាល់ថ្ងៃដែលមានចំនួន១៩០០រៀល ដើម្បីសហគមន៍បានប្រើប្រាស់គ្រប់ៗគ្នាក៏ដូចជាជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារសមាជិក




















សហគមន៍ទាំង២៤៥ខ្នងផ្ទះផហដែរ។

លើសពីនេះទៀតលោកអភិបាលស្រុកស្ទោងក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការទស្សនៈពិភពលោកដែលបានឧបត្ថម្ភគាំទ្រទាំងស្រុងនូវអាងទឹកនិងប្រព័ន្ធចែកចាយ ដល់សហគមន៍នេះបានទឹកស្អាតប្រើប្រាស់។

គួរបញ្ជាក់ផងដែរថាអាគារសិក្សាដែលកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នៅពេលនេះមានទំហំ ៩ម៉ែត្រគុណនិង ៤០ម៉ែត្រចែកចេញជា៥បន្ទប់ អស់ថវិកាសរុប ៣០៩,០០០,០០០៛ ០០ ជាថវិកាមូលនិធិឃុំឆ្នាំ២០២៣ ហើយសិស្សានុសិស្សមានចំនួន ១៨៧នាក់ លោកគ្រូអ្នកគ្រូសរុប ៦នាក់។

No comments:

Post a Comment

Pages