ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងផ្ដល់អំណោយជូនកម្មករកម្មការិនី៦៦នាក់ បានគ្រោះថ្នាក់ចរាចរណ៍សម្រាកនៅមន្ទីរបង្អែកពេទ្យស្រុកកំពង់ត្រឡាច។ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងផ្ដល់អំណោយជូនកម្មករកម្មការិនី៦៦នាក់ បានគ្រោះថ្នាក់ចរាចរណ៍សម្រាកនៅមន្ទីរបង្អែកពេទ្យស្រុកកំពង់ត្រឡាច។



ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាល
ខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ចន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ ការកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារនៅរសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៤ ចុះសួរសុខទុក្ខដល់កម្មករកម្មការិនីរោងចក្រ ចំនួន ៦៦ នាក់ ដែលបានរងគ្រោះដោយថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅបំពេញការងារនៅរោងចក្រ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៤ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។

បងប្អូនកម្មករកម្មការិនីជាជនរងគ្រោះនិងក្រុមគ្រួសារជាអ្នកថែទាំអ្នក
របួសក្រោយ ពេលទទួលបានអំណោយដ៏សប្បុរសរបស់ថ្នាក់ដឹកនាំទាំងអស់ខាងលើនេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯក ឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំទាំងអស់ដោយសូមគោរពជូនពរដល់ឯកឧត្តម លោកជំទាវ លោកលោកស្រីសូមទទួលបានពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមមានជ័យជំនះគ្រប់ភារកិច្ច៕ដោយលោករី លៀង










No comments:

Post a Comment

Pages