ខេត្តកំពង់ឆ្នាំង៖ នៅសាលប្រជុំសាលាខេត្ត នាថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំ ជាមួយក្រុមការងារពិសេសតាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រីពាក់ព័ន្ធនឹងកិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមការងារពិសេសតាមដាន ការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធកិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព ដោយមានការអញ្ជើញចូលរួមពី លោកលោកស្រីអភិបាលរងខេត្ត ប្រតិភូអមដំណើរ នាយក នាយករង រដ្ឋបាលសាលាខេត្ដ លោកលោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ដ អភិបាលក្រុងស្រុកទាំង៨ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងផងដែរ ។
អង្គប្រជុំនេះបានលើកឡើងផ្ដោតសំខាន់ទៅលើបទបញ្ជាថ្មីៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្ក្រាប និងទប់ស្កាត់ក្មេងទំនើងអុកឡុកក្នុងសង្គម គ្រឿងញៀន ល្បែងស៊ីសង មិនឱ្យកើតមាននៅក្នុងមូលដ្ឋានក្រុង ស្រុកទាំង៨នៃខេត្តកំពង់ឆ្នាំងដើម្បីឲ្យប្រជាពលរដ្ឋយើងរស់នៅប្រកបមុខរបរធ្វើស្រែចម្ការ មុខរបររកស៊ីលក់ដូរ ចិញ្ចឹមជីវិតដោយសុវត្ថិភាព មានសណ្ដាប់ធ្នាប់រស់នៅល្អ មានបរិស្ថានអនាម័យល្អ និងមានសុខសន្តិភាព ។ដោយលោករី លៀង
No comments:
Post a Comment