លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំសង្កាត់ ពង្រឹងការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋ និងការងារសង្គម - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំសង្កាត់ ពង្រឹងការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋ និងការងារសង្គម

បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទូទាំងខេត្តត្រូវពង្រឹងការផ្តល់សេវាសាធារណះ និងទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្ម និងក្មេងទំនើង។

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលតាមបណ្តា អធិការដ្ឋាននគរបាលក្រុងស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៧ឃុំសង្កាត់ បានពង្រឹងការផ្តល់សេវា ធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋតាមមូលដ្ឋានជាប្រចាំរៀងរាល់ម៉ោងធ្វើការ។

ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានដាក់ចេញនូវផែនការដល់កម្លាំងនគរបាល ពង្រឹងការយាមល្បាត ត្រៀមកម្លាំង សម្ភារះ មធ្យោបាយ ប្រចាំការ២៤ម៉ោង សម្រាប់ត្រូលសភាពការណ៍ ឬអន្តរាគមន៍បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងចាំជួយសង្គ្រោះពលរដ្ឋ ក្នុងករណីមានគ្រោះធម្មជាតិ និងគ្រោះអគ្គីភ័យដែលអាចកើតមានជាយថាហេតុផងដែរ។

ប្រជាពរដ្ឋ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សជាច្រើន បានសម្តែងនូវភាពរីករាយយ៉ាងក្រៃលែង ក្រៅពីការងារស្នូលនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំសង្កាត់ បានចូលរួមការងារសង្គមយ៉ាងសកម្ម បានចេញជួយសម្រួលចរាចរណ៍តាមទីប្រជុំជន កន្លែងកកស្ទះ ជួួយជូនសិស្សសាលាឆ្លងផ្លូវ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ជាប្រចាំ៕






























No comments:

Post a Comment

Pages