ខេត្តសៀមរាប៖ដីព្រៃលិចទឹកតំបន់(៣)ក្រោមទំនប់៧៨សង្កាត់ជ្រាវក្រុងសៀមរាបរងការឈូសឆាយពីអ្នកមានអំណាច១ក្រុមតូចយ៉ាងកគ្រឹកគគ្រេងជ្រកក្រោមការកាត់ឆ្វៀលរបស់រាជរដ្ឋាភិបាលចំពោះដីអាស្រ័យផលរបស់ពលរដ្ឋ។ តែជាក់ស្តែងនេះជាដីព្រៃលិចទឹកសូមឯកឧត្តម ប្រាក់ សោ ភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្ត មេត្តាដាក់ការស៊ើបអង្កេតជាបន្ទាន់លើដីព្រៃក្នុងតំបន់ (៣)សង្កាត់ជ្រាវ ក្រុងសៀមរាបនេះផងទាន.!
ក្រោយពីការល្បីរន្ទឺរថាមានក្រុមអ្នកមានអំណាចមួយក្រុមតូចឈ្លៀតឱកាសលួចបន្លំ យកលេសលិខិតកាន់កាប់និងច្បាប់អនុញ្ញាត៧៧ហិចតារបស់លោក គង់ មង្គល យកគ្រឿងចក្រចូលឈូសឆាយ យ៉ាងកគ្រឹកកគ្រេងផ្គើនទៅហ្នឹងអនុសាសន៍របស់សម្ដេច មហាបវរ ធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់បទបញ្ជាដ៏ក្តៅគគុកដល់មន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ អភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញកាតព្វកិច្ចចុះអនុវត្តទប់ស្កាត់ក្រុមជនខិលខូលដែលចូលឈូសឆាយដីតំបន់ៅ(៣)ដែលជាដីហាមឃាត់ពីប្រមុខរាជរដ្ឋាភិបាល។
កាលពីថ្ងៃទី១៤.១៥. ១៦ ខែ មិថុនា ឆ្នាំ២០២៤កន្លងទៅមានបណ្តាញសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅថតផ្ដិតយករូបភាពជាបន្តបន្តប់និងសកម្មភាពមកផ្សព្វផ្សាយដើម្បីជូនដំណឹងដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបកាន់តែច្បាស់ថាដីតំបន់(៣)ដែលសម្ដេចធិបតីហ៊ុនម៉ាណែត ប្រកាសឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត បង្ក្រាបជនខិលខូចដែលឈ្លៀតឱកាសចូលឈូសទន្ទ្រានដូចជាមិនមានប្រសិទ្ធភាពឡើយ។
ជាក់ស្ដែង ដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ ចំណុចក្រោមទំនប់៧៨ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប រងការបំពានឈូសឆាយទន្ទ្រានព្រៃលិចទឹកយ៉ាងអនាធិបតេយ្យរាប់សិបហិកតា ទោះជាប្រមុខរាជរដ្ឋាភិបាល ចាត់វិធានការក្ដៅគគុក និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយ។
តាមប្រភពពលរដ្ឋរាយការណ៍បានលើកឡើងថា មានក្រុមខិលខូចមួយចំនួនតូច បានដាក់គ្រឿងចក្រ ចូលទៅឈូសឆាយទន្ទ្រានដីព្រៃលិចទឹក រាប់សិបហិកតា ផ្ទុយពីប្រមុខរាជរដ្ឋាភិបាល ដែលបានកាត់ស្វៀល(តែដីអាស្រ័យផលរបស់ពលរដ្ឋ មិនមានឲ្យឈូសឆាយដីព្រៃលិចទឹកបច្ឆាពងកូនបន្តទៀតនោះទេ)។ បុគ្គល់ម្នាក់បានបញ្ជាក់ប្រាប់មកក្រុមសារព័ត៍មានយើងនៅទីតាំងឈូសឆាយព្រៃលិចទឹកនោះថា ហាមមិនអោយក្រុមការងារចូលថតសកម្មភាពឈូសឆាយនៅខាងក្នុងនោះទេ ព្រោះគាត់ជាអ្នកមើលការខុសត្រូវអោយឈ្មោះ គង់ មង្គល ។
បុគ្គលខាងលើ បានបន្តទៀតថា អ្នកដែលឲ្យមកឈូសឆាយទន្ទ្រាននេះ គឺគេមានច្បាប់ និងលិខិតកាន់កាប់ត្រឹមត្រូវ ដែលមានទំហំដី ៧៧ហិកតា ហើយសកម្មភាពឈូសឆាយនេះ គឺឈូសក្រវ៉ាត់ព្រំដីទេ។
ប្រជាពលរដ្ឋនៅសង្កាត់ជ្រាវ បានលើកឡើងថា ត្រីងៀត កំពុងតែឈ្លៀតពងហើយ នៅក្នុងព្រៃលិចទឹកក្នុងតំបន់( ៣) ការឈូសឆាយតំបន់ខាងលើមិនមែនដីវាលពលរដ្ឋអាស្រ័ផលទេ..!គឺដីមានព្រៃដុះស្តុក ហើយក្រុមគេ គ្រោងនឹងឈូសឆាយរាប់រយហិកតាបន្ថែមទៀត យកដីលក់ ពីអ្នកមានអំណាចមួយចំនួន ដោយផ្អែកលើលិខិតកាន់កាប់មានច្បាប់ដីចំនួន ៧៧ ហិកតា របស់ឈ្មោះ គង់ មង្គល។
មហាជនក៏ដូចប្រជាពលរដ្ឋ សំណូមពរដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញពាក់ព័ន្ធអាជ្ញាធរបឹងទន្លេសាបនិង អាជ្ញាធរខេត្ដសៀមរាប ជួយដាក់ការស៊ើបអង្កេត ស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ផងទាន នូវការថែរក្សាការពារដីព្រៃលិចទឹកឲមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ ដល់សង្គមជាតិ ស្របទៅតាមយុទ្ធសាស្ត្រ និងគោលនយោបាយដ៏ឆ្លៀសវ៉ៃរបស់ប្រមុខរាជរដ្ឋាភិបាលអាណក្តិទី៧នេះ៕
*អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះទៅតាម វិជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបាក់បុគ្គលស្ថាប័ន ឬមួយអង្គភាពណាមួយឡើយ៕
*អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនម្ចាស់ទីតាំងជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៌ តែប៉ុណ្ណោះ សូមអរគុណ។
No comments:
Post a Comment