ឈ្មួញ​ឈើ​ធំ​ម្នាក់ ប្រចាំ​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​កំពុង​មរ​មា​ញឹក​ក្នុង​ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ឆ្លង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាងគំហុក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឈ្មួញ​ឈើ​ធំ​ម្នាក់ ប្រចាំ​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​កំពុង​មរ​មា​ញឹក​ក្នុង​ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ឆ្លង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាងគំហុក



ខេត្ត​មណ្ឌលគិរី​៖ ក្រុម​ប្រជាពលរដ្ឋ​បានឱ្យដឹងថា នៅក្នុង​អំឡុង​ជិត​មួយ​ខែ​ហើយ គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ​២០២៤​នេះ ស្រុក​កែវ​សីមា​ក៍​ចាប់ផ្តើម​ធ្វើ​ការដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​សារជាថ្មី​ឡើងវិញ​។​
​ក្នុងនោះ​មាន​ឈ្មួញ​ឈើ​ធំ​ម្នាក់​ប្រចាំ​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី និង​មាន​អ្នក​សា​ព័ត៌មាន​មួយ​ចំនួន​តូច នៅចាំ​បើករថយន្ត​រត់តាម​ក្រោយ​រថយន្ត​ដឹកឈើ ឬ​ហៅ​ថា​បិទគូថ​រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​សម្រួល​ឈើ​ទាំង​នេះ​ឆ្លងដែន​យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​ឈ្មួញ​ឈើ​ទាំង​នោះ​ជា​អ្នក ជួល​អ្នកកាសែត​ប៉ុន្មាន​អ្នកនេះ ឱ​ជួប​ចាំ​សម្របសម្រួល​ដល់​អ្នកកា​សែត​ផ្សេងទៀត ដែល​តាម​ប្រម៉ា​ញ់​យក​លុយ​ឈើ​ល្មើសច្បាប់ ទាំងនេះ​។​
​បើ​តាម​ការលើកឡើង​ឱ្យដឹង​ពី​ប្រជាពលរដ្ឋ​ថា រថយន្ត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ឈើ​ទាំង​នេះ ជា​រថយន្ត​ម៉ាក camry កាមរី​ហើម​កាត់​កែ​ខ្លួន​រថយន្ត​ផ្នែក​ខាងលើ មាន​ចំនួន​២​គ្រឿង ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​ចេញ​ពី​ចំណុច​ភូមិ​អូរ​ត្រូន ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។ ដឹកជញ្ជូន​ឈើ​តាមផ្លូវ ទីបញ្ជាការ​ផ្នែក​សឹក​រង​កែវ​សីមា តាមផ្លូវ​គ្រោះ​ក្រហម​រឺ​ហៅ​ថា​ផ្លូវ​គីឡូ​៤0 ឆ្ពស់​តាម​ផ្លូវជាតិលេខ​៧៦ ចុះ​ទៅ​ផ្លូវ​ចំការកៅស៊ូ​វៀតណាម ឆ្លង​ទៅ​ទឹកដី​វៀតណាម​តែ​ម្តង​។​
​ជាក់ស្តែង ឈ្មួញ​ឈើ​ធំ​ម្នាក់​នេះ​បច្ចុប្បន្ន​គេ​កំពុងប្តូ​រូបភាព​ឈ្មោះ​អ្នកជំនួញ​ថ្មី គឺ​ពួកគេ​បាន​ប្រើ​ឈ្មោះ​កូនចៅ​របស់​គេ ថា​ជា​ឈ្មួញ​ឈើ​បច្ចុប្បន្ន តែ​រូបគេ​ត្រូវបាន​លាក់​ឈ្មោះ​មួយរយៈ ពេល​សិន​។ ទោះជា​យ៉ាងណា​ក៍ដោយ អ្នកភូមិ​និយាយថា ឈ្មូញ​ឈើ​ធំ​ម្នាក់​នេះក្នុង​រយៈពេលដ៍​ខ្លី​ខាងមុខនេះ ពួកគាត់​នឹង​បញ្ចេញ​ឈ្មោះ​ពិត​ជូន​ដល់​អ្នកកាសែត​ឱ្យ​ស្គាល់​ហើយ​។​
​លោក ប៉ៃ លិន មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​កែវ​សីមា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា នេះ​លោក​បាន​អោយគេហទំព័រ rtn asian-tvonline ដឹងថា ពាក់​ករណី​រថយន្ត កាមរី​កែ​ទ្រុង​ដឹកឈើ​ឆ្លងដែន​ខុសច្បាប់ ទាំង​២​គ្រឿង​នេះ លោក​និង​បញ្ជា​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា ដើម្បី​ចុះ​ទប់ស្កាត់ មិនតែប៉ុណ្ណោះ​បើ​ក្រុម​ឈ្មួញ​ទាំងនេះ​នៅ​តែ​គ​រគ្លើន ធ្វើ​ការដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​ទាំង​ជំហរ បែក​នេះ​ទៀត លោក​និង​ប្រើ​វិធានការ​ក្តៅ​ឈាន​ដល់​ធ្វើការ​បង្ក្រាប​តែម្តង​៕​

*អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះទៅតាម វិជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបាក់បុគ្គលស្ថាប័ន ឬមួយអង្គភាពណាមួយឡើយ៕




No comments:

Post a Comment

Pages