ពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការពហុកីឡាដ្ឋានសម្តេចតេជោក្រគរនៅលើផ្ទៃដីជាង ២៥ហិកតា ស្ថិតក្នុងភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ត្រូវបានធ្វើពិធីបើកការដ្ឋានសាង សង់នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមប្រឹក្សាខេត្ត ក្រុមការងារថ្នាក់ជាតិ អាជ្ញាធរខេត្ត ស្រុក ឃុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ អតីតយុទ្ធជននិងប្រជាពលរដ្ឋចំនួន៧២០នាក់។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ពហុកីឡដ្ឋានសម្តេចតេជោ ក្រគរដែលបានបើកការដ្ឋានសាងសង់នាពេលនេះនៅលើផ្ទៃដីជាង២៥ហិកតាត្រូវបានចាត់ទុកជាសមិទ្ធិផលដ៏ស្គឹមស្គៃនិង ជាសំណងប្រវត្តិសាស្ត្រមួយ របស់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៏ដូចប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងយុគសម័យទំនើប ។ ក្នុងន័យនេះយើងទាំងអស់គ្នាត្រូវខិតខំចូលរួមថែរក្សាមរតកជាតិឱ្យបានគង់ វង្សយូរអង្វែងនិងប្រើប្រាស់ពហុកីឡដ្ឋានសម្តេចតេជោ ដើម្បីសុខភាព សុខុមាលភាព របស់ប្រជាពលរដ្ឋ ទើបសម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា សម្រេចបង្កើតពហុកីឡដ្ឋានជាគ្រឹះស្ថានសាធារណរដ្ឋបាល នៅក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់យើង ។ ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងថា ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានសម្រេចបង្កើតឱ្យមានពហុកៅឡដ្ឋានសម្តេច តេជោក្រគរ ដែលជាទ្រព្យសម្បត្តិដ៏សម្បើមស្គឹមស្គៃទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់ជាតិនិងប្រជាពលរដ្ឋទាំងបច្ចុប្បន្ននេះនិងទៅថ្ងៃអនាគត។ ការបង្កើតពហុកីឡដ្ឋានសម្តេចតេជោក្រគរនេះឡើងពិតជាបានផ្តល់លទ្ធភាពឱ្យអង្គភាពរដ្ឋមួយអាចមានស្វ័យភាពនិងធ្វើសកម្មភាពក្រសោបសម្រាប់អភិវឌ្ឍវិស័យកីឡានៅក្នុងខេត្ត ក្រៅខេត្តឱ្យកកាន់តែរីកចម្រើនឈានទៅលំដាប់បន្ថែមទៀត ព្រោះថា ការបង្កើតពហុកីឡដ្ឋានគឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលជាបណ្តុំសហការគ្នានិងអភិវឌ្ឍន៍៍បន្តទៅរកភាពរីកចម្រើនកាន់តែ ខ្លាំងនាពេលខាងមុខ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កែវ រតនៈ បានថ្លែងរម្លឹកថា កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ កន្លងទៅនេះសម្តេចតេជោ នាយករដ្ឋមន្ត្រីបានផ្តល់កិត្តិយសជួបសំណេះសំណាលជាមួយកម្មករ កម្មការនីនិងមន្ត្រីរាជការជាង២ម៉ឺននាក់ ដោយយកទីតាំងអតីវាលយន្តហោះសម្តេចយស ស្ថិតក្នុងឃុំស្នាអន្សា ជាកន្លែងគោរពិធី។នៅពេលនោះសម្តេចតេជោក៏បានប្រកាសឱ្យឯកឧត្តម កែវ រតនៈ កាលនោះជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជាឱ្យប្រែក្លាយ ទីកន្លែងមួយនេះទៅជាពហុកីឡដ្ឋានដែលអាចធ្វើការប្រកួតកីឡាភូមិភាគខាងលិចនៃប្រទេសកម្ពុជា។ឆ្លងតាមអនុសាសន៍ដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែននោះ ឯកឧត្តម កែវរតនៈ បានសហការជាមួយរដ្ឋបាលខេត្តនិងស្ថាប័នពាក់ព័ន្ធក៏បានកំណត់យកទីតាំងនេះនិងធ្វើការដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋចំនួន៥១គ្រួសានិងសាលាបឋមសិក្សារួចរាល់ជាស្ថាពរនិងឈានទៅបើក ការដ្ឋានសាងសង់នៅពេលនេះ។ ឯកឧត្តម សង្ឃឹមថា ពហុកីឡដ្ឋាននេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាពិសេសយុវជន មកលើវិស័យកីឡាដូចទិសស្លោក«កីឡានាំមកនូវសន្តិភាព»ព្រមទាំងបានចែកជូនវត្ថុកំដរដៃដល់អ្នកចូលរួម៧២០នាក់ក្នុងម្នាក់ៗអង្ករ ២០គីឡូក្រាម មី១កេសនិងថវិកា៥ម៉ឺនរៀល។
ឯកឧត្តម បានបញ្ជាក់ថា ការសាងសង់ ពហុកីឡដ្ឋានសម្តេចតេជោក្រគរ នៅលើផ្ទៃដីប្រមាណ២៥ ហិកតា រួមមាន តារាងបាល់ទាត់ខ្នាតធំចំនួន២ តារាងបាល់ទាត់ខ្នាតតូចចំនួន៣ តារាងបាល់ទះ ចំនួន៦ តារាងបាល់បោះចំនួន៣ តារាងវាយសីចំនួន៤ ព្រមទាំងទីតាំងផ្សេងៗសម្រាប់លេងកំ សាន្តជាច្រើនទៀត៕
No comments:
Post a Comment