ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បន្តទស្សនកិច្ចពិនិត្យសេវាសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បន្តទស្សនកិច្ចពិនិត្យសេវាសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង




ខេត្តស្វាយរៀង៖ នារសៀលថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានបន្តធ្វើដំណើរចុះសួរសុខទុក្ខបុគ្គលិកសុខាភិបាល និងពិនិត្យសេវាសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋដែលមកទទួលសេវា នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។


ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល ដែលបានបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានកត់សម្គាល់នូវការរីកចម្រើនទាំងផ្នែក ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្ស បើទោះជាការបណ្តុះបណ្តាលបន្ថែមលើសមត្ថភាពបុគ្គលិកសុខាភិបាលនៅជាតម្រូវការចាំបាច់បាច់មិនអាចខ្វះបាន។ ក្នុងន័យនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងបានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ត្រូវតែខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងនវានុវត្តន៍។












































No comments:

Post a Comment

Pages