ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង





ខេត្តស្វាយរៀង៖ នារសៀលថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តស្វាយរៀង នៅមន្ទីរសុខាភិបាលខេត្ត។


ក្នុងពិធីនេះដែរ រៀបចំនៅមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ជាប្រតិភូក្រសួងសុខាភិបាល អមដោយសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន រួមមាន លោកជំទាវ យក់ ស៊ីណាត អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព។


ក្នុងឱកាសសំណេះសំណាលជាលក្ខណៈគ្រួសារធំ នៃវិស័យសុខាភិបាល រួមជាមួយវត្តមានជាពិសេសឯកឧត្តម លោកជំទាវអាជ្ញាធរមូលដ្ឋាន ឯកឧត្តមសមាជិកក្រុមប្រឹក្សា  លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានកោតសរសើរការខិតខំប្រឹងប្រែងចាប់ពីបុគ្គលិកសុខាភិបាល រហូតដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តស្វាយរៀង ដែលចូលរួមលើកកម្ពស់គុណភាពសេវាថែទាំព្យាបាល ផ្តោតសំខាន់លើអនាម័យ សោភណ្ឌ័ភាពទីតាំងផ្តល់សេវា និងរក្សាបានឥរិយាបទវិជ្ជមាន រួសរាយរាក់ទាក់ រីករាយទទួលបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តមសាស្ត្រាចារ្យ បានលើកពីមណ្ឌលសុខភាពគំរូមួយ ក្នុងចំណោមមណ្ឌលសុខភាពទាំងឡាយទូទាំងប្រទេស គឺមណ្ឌលសុខភាពបាសាក់ ដែលអាចដកយកជាបទពិសោធន៍ជូនទៅមណ្ឌលសុខភាពដទៃក្នុងខេត្ត។ 


ឆ្លៀតសំណេះសំណាល ឯកឧត្តមសាស្ត្រាចារ្យ បានលើកជូនជ្រាបពីកិច្ចការនៅខ្វះចន្លោះមួយចំនួនដែលសុខាភិបាលខេត្តត្រូវបន្តបំពេញបន្ថែម ដែលក្នុងនោះប្រសិទ្ធិភាព សុវត្ថិភាព និងគុណភាពនៃការថែទាំព្យាបាលអ្នកជំងឺគឺជាអាទិភាពខ្ពស់បំផុត និងបានផ្តល់ជូនកិច្ចការអទិភាពដែលត្រូវចាប់យកមកអនុវត្ត និងតាមដានមើលការវាស់វែងលទ្ធផលនៃការអនុវត្ត ក្នុងនោះរួមមាន៖


- បង្កើនការយកចិត្តទុកលើការងារអនាម័យ និងភាពស្អាតក្នុងទីតាំងផ្តល់សេវាថែទាំ ព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន ចូលរួមជាមួយប្រសិទ្ធភាពនៃការព្យាបាលឆាប់ជាសះស្បើយ។

- ពង្រឹងគុណភាព លើសម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ។

- ពង្រឹងសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំណុចខ្លាំង និងចំណុចដែលត្រូវបំពេញ ដើម្បីឈានទៅការបណ្តុះបណ្តាលជាប់ជាប្រចាំ 

- ខិតខំកត់ត្រាព័ត៌មានអ្នកជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារទាំងអស់អោយបានគង់វង្សយូរអង្វែង។

- បន្តបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយៈវិធានការបង្ការរោគ។

- ត្រៀមទាំងលក្ខណៈបច្ចេកទេស និងធនធានមនុស្ស សម្រាប់អន្តរាគមន៍ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

- ផ្តល់ឱកាសទូលំទូលាយ ទទួលយកនូវព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ បងប្អូនអ្នកជំងឺ និងអ្នកជំងឺ ការពេញចិត្តពេញថ្លើមរបស់គាត់ និងការផ្តល់ជាគំនិតស្ថាបនា។

- បង្កើនសមត្ថភាពថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាលឱ្យបានល្អ និងនៅរក្សាបានដំណើរការប្រកបដោយគុណភាព និងយូរអង្វែង។

- រួមគ្នាគិតពិចារណារិះរកមធ្យោបាយពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសកល។

- បង្កើនជាប់ជាប្រចាំ និងកាន់តែខ្លាំងក្លា ទូលំទូលាយសកម្មភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។


ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ត្រូវ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ និងត្រៀមឆ្លើយតបបានទៅនឹងកិច្ចការប្រឈម ដោយបុរេសកម្ម ដើម្បីធានាបានកម្រឹតអតិបរមា កិច្ចការបម្រើសេវាសុខភាពសាធារណៈ ប្រកបដោយគុណភាព សុវត្ថិភាព ស័ក្តិសិទ្ធភាព និងសមធម៌។





















No comments:

Post a Comment

Pages