ខេត្តស្ទឹងត្រែង៖រសៀលថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានថ្លែងណែនាំដល់រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំពិធីអបអរសាទរព្រឹត្តិការណ៍បើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឲ្យបានអធិកអធម្មគ្រប់អង្គភាពដោយមានជាការទូងស្គរវាយជួង វាយ ឃ្មោះ ជាដើម។
ក្នុងកិច្ចប្រជុំនេះផងដែរមានការចូលរួមពី អភិបាលរងនៃគណៈអភិបាលខេត្ត លោក លោកស្រី នាយក នឋយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាល អភិបាលបអភិបាលរងក្រុង ស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។
ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះ នៅពេលព្រឹក គ្រប់ក្រុង ស្រុក គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនេះ ដោយមានការ ទូងស្គ វាយជួង វាយ ឃ្មោះ គោះប៉ោត ឲ្យមានភាពគគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។
ឯកឧត្តម បានបន្តរថាបន្ទាប់ពីវាយស្គរអបរអសាទ នឹងជាការដឹងគុណទៅដល់ថ្នាក់ដឹកនាំនៃព្រះរាជាណចក្រកម្ពុជា រួចនឹងមានកម្មវិធីសប្បុរសធម៌ បរិច្ចាកឈាមដើម្បីបំពេញភាពខ្វះខាតនៃមន្ទីរពេទ្យ ពេលថ្ងៃមានកម្មវិធីប្រកួតបាល់ទាត់មិត្តភាពដើម្បីជាការអបអសារទ នឹងពេលយប់មានការប្រគុំតន្រ្តីនឹងបាញ់កាំជ្រួកផងដែរ។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាន នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ៕
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត បានជំរុញដល់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាពអាជ្ញាធរទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ពង្រឹងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីបំពេញ តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរ ៕ការិយាល័យនិពន្ធនាយក០៩៨៥០៣៤៦៤៦
No comments:
Post a Comment