ខេត្តកោះកុង៖ថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង
ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង ស្រុក លោកមេបញ្ជាការវរព្រំដែនគោកលេខ ៨២៧ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សរុបចំនួន ៩២នាក់ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៤ ផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត ប្រចាំខែកក្កដា ឆ្នាំ២០២៤ ។
-ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ៤១១៨ សសរ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារតាមដានការអនុវត្តគោលការណ៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
No comments:
Post a Comment