ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រឱ្យមានចំណេះ ជំនាញស្របទៅនឹងបរិបទនៃការវិវឌ្ឍសង្គម និងចូលរួមអភិវឌ្ឍប្រទេសជាតិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកប្អូនៗសិស្សានុសិស្សខិតខំរៀនសូត្រឱ្យមានចំណេះ ជំនាញស្របទៅនឹងបរិបទនៃការវិវឌ្ឍសង្គម និងចូលរួមអភិវឌ្ឍប្រទេសជាតិ




(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា ធនធានមនុស្សគឺជាកត្តាសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយតួនាទីរបស់លោកគ្រូ អ្នកគ្រូ ពិតជាសំខាន់ណាស់ ក្នុងការបណ្តុះបណ្តាលប្អូនៗសិស្សានុសិស្ស ដែលជាទំពាំងល្អដ៏រឹងមាំ និងជាសសរទ្រូងរបស់ប្រទេស ដើម្បីក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត។


ប្រសាសន៍ដ៏មានអត្ថន័យនេះ លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ក្លោងទ្វារ និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យថ្នល់បែក ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។


ឯកឧត្តមអភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ការពង្រឹងវិស័យអប់រំនេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ពីអ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាម៉ីខ្លួន ក្នុងការតាំងចិត្តខិតខំរៀនសូត្រ។ ទន្ទឹមនោះ ឯកឧត្តមបានបន្តទៀតថា សូមប្អូនៗសិស្សានុសិស្ស ខិតខំរៀនសូត្រដើម្បីមានចេះដឹង រៀនឱ្យយល់អំពីទ្រឹស្តីហើយអនុវត្តឱ្យបានត្រឹមត្រូវ និងរៀនធ្វើជាមនុស្សល្អ មានសីលធម៌ល្អ ជាគម្រូគេ ទាំងការរស់នៅ ការសិក្សារៀនសូត្រ ដើម្បីចូលរួមចំណែកអភិឌ្ឍខេត្តកំពង់ធំ ក៏ដូចជាអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនទៅមុខ។  


ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា ប្រទេសជាតិមានការរីកចម្រើនទៅមុខ លុះត្រាតែប្រទេសជាតិមានធនធានមនុស្សល្អ ពោរពេញទៅដោយថាមពល ចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មានទំនាក់ទំនងល្អ។ ដូច្នេះ សូមយើងទាំងអស់គ្នា រួមគ្នាគិត រួមគ្នាធ្វើ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងអភិវឌ្ឍខេត្តកំពង់ធំ ឱ្យមានការរីកចម្រើន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានកាន់ល្អប្រសើរថែមទៀត។




















No comments:

Post a Comment

Pages