ពិធីសម្ពោធសមិទ្ធផលអណ្តូងទឹកចំនួន២៥អណ្តូង​ និងសំណេះសំណាលចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច​ ក្នុងភូមិធ្លកថ្មី​ ឃុំត្នោត​ ស្រុកកំពង់រោទិ៍ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពិធីសម្ពោធសមិទ្ធផលអណ្តូងទឹកចំនួន២៥អណ្តូង​ និងសំណេះសំណាលចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥០០គ្រួសារស្ថិតនៅទីតាំងដីសម្បទានសង្គមកិច្ច​ ក្នុងភូមិធ្លកថ្មី​ ឃុំត្នោត​ ស្រុកកំពង់រោទិ៍



ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាព


ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអណ្តូងទឹកស្អាត ដើម្បីវឌ្ឍនភាពសហគមន៍ និងសំណេះសំណាលជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា រួមមាន យុទ្ធមិត្តបម្រើកទ័ពជំនាន់ឆ្នាំ១៩៧៨ អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ និងនិវត្តន៍ជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ចំនួន ៥០០គ្រួសារ ស្ថិតនៅក្នុង ភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។


សម្តេចកិត្តិសង្គហបហណ្ឌិត បានថ្លែងអំណរគុណ ចំពោះសមានចិត្តដ៏ល្អរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា របស់ អង្គការអ៊ីនធឺណាសូណល ឡាយអ៊ិនខ្លឹប ដែលបានផ្តល់ជំនួយ មនុស្សធម៌ផ្តោតលើការជីកអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋនៅស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា  ក្នុងខេត្តស្វាយរៀង សរុបទាំងអស់ចំនួន ២៥អណ្តូងទឹក ដែលប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៣៧,៥០០ដុល្លារអាមេរិក។  ក្នុងនោះបានសាងសង់រួចរាល់ជាស្ថាពរចំនួន ១៧។


សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន និងប្រជាពលរដ្ឋ ធានាបាននូវសុខភាពល្អ និងជីវភាពកាន់តែប្រសើរទ្បើង។ ជាពិសេសការប្រើប្រាស់ទឹកស្អាតបានចូលរួមចំណែកក្នុងការកាត់បន្ថយនូវការឆ្លងមេរោគ តាមរយ:ការថែទាំសុខភាព ការកាត់បន្ថយភាពស៊ាំទៅនឹងឱសថប្រឆាំងមេរោគ និងការកែលម្អសុខភាព និងសុវត្ថិភាពការងារ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរ ដើម្បីឲ្យការប្រើប្រាស់អណ្តូងទឹកទាំងនេះបានយូអង្វែង សូមបងប្អូនប្រជាពលរដ្ឋដែល អាស្រ័យផលអណ្តូងទឹកទាំងអស់រួមគ្នាថែរក្សាអណ្តូងនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍រួមនៅក្នុងសហគមន៍។


សូមបញ្ជាក់ផងដែរប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ក៏បានទទួលអំណោយពី អង្គការអ៊ីនធឺណាសូណល ឡាយអ៊ិនខ្លឹប ជាគ្រឿងឧបភោគ បរិភោគ មួយចំនួនដូចជា អង្ករ ៦គីឡូក្រាម  អំបិល ១គីឡូក្រាម  ស្ករ ១គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន៕






























































No comments:

Post a Comment

Pages