លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវគម្រោងថែទាំខួបផ្លូវក្រាលគ្រួសក្រហមខ្សាច់ភ្នំចំនួន ២ខ្សែប្រវែង ១៦,៦០០ ម៉ែត្រ ក្នុងស្រុកស្វាយជ្រំ និងស្រុករមាសហែក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវគម្រោងថែទាំខួបផ្លូវក្រាលគ្រួសក្រហមខ្សាច់ភ្នំចំនួន ២ខ្សែប្រវែង ១៦,៦០០ ម៉ែត្រ ក្នុងស្រុកស្វាយជ្រំ និងស្រុករមាសហែក


ខេត្តស្វាយរៀង៖នារសៀលថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤


លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងផ្លូវគម្រោងថែទាំខួបផ្លូវក្រាលគ្រួសក្រហមខ្សាច់ភ្នំចំនួន ២ខ្សែប្រវែង ១៦,៦០០ ម៉ែត្រ ក្នុងស្រុកស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះដែល លោកបណ្ឌិត តូច ប៉ូលីវ៉ា បានលើកឡើងថា រដ្ឋបាលខេត្ត រួមជាមួុយមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរភូមិ ឃុំ ស្រុក តែងតែយកចិត្តទុកដាក់ទៅដល់បងប្អូនប្រជាពលរដ្ឋលើសេវាធារណៈ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ហើយជាបន្តបន្ទាប់យើងកំពុងខិតខំប្រឹងប្រែង ជួសជុល កសាងផ្លូវទៅជនបទអោយមានភាពល្អប្រសើរ ដូចដែលបងប្អូនឃើញនៅក្នុងមូលដ្ឋានរបស់យើងនេះ  ក៏មានការរីកចម្រើនគួរអោយកត់សម្គាល់ផងដែរ ជាក់ស្តែង ផ្លូវលំ ប្រព័ន្ធលូ ស្ពាន សាលារៀន វត្តអារាម សាលាឃុំ សមិទ្ធិផលទាំងអស់នេះ គឺស្របនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនគ្រប់ពរលវេលា ដោយផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេច ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ឯកឧត្តម ចៅ ភិរុណ ប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រំ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមជួយថែទាំផ្លូវដែលជាសមិទ្ធផលថ្មីនេះអោយល្អ ទាំងអស់គ្នា និងមានការយោគយល់អាធ្យាស្រ័យ ប្រសិនបើការសាងសង់ផ្លូវទៅមានការប៉ះពាល់លើរបង ឬដើមឈើ សូមមានការសហការ ដើម្បីផលប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ។

ដោយមានការចូលរួមពី លោក អភិបាលស្រុកស្វាយជ្រំ លោកប្រធាន-អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ ។























No comments:

Post a Comment

Pages