អភិបាលស្រុកស្ទោងណែនាំដល់នាយក នាយិកា ត្រូវសហការគ្នាកៀរគរមូលធនដើម្បីអភិវឌ្ឍន៍សាលារៀន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អភិបាលស្រុកស្ទោងណែនាំដល់នាយក នាយិកា ត្រូវសហការគ្នាកៀរគរមូលធនដើម្បីអភិវឌ្ឍន៍សាលារៀន




លោកបានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ខ្លោងទ្វារ និងសមិទ្ធផលនានានៅក្នុងបឋមសិក្សានាងនយ ស្ថិតនៅក្នុងភូមិនាងនយ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ នេះ។

ជាមួយគ្នានេះ លោកបានណែនាំដល់មាតាបិតា ណាព្យាបាល ត្រូវជំរុញនិងលើកទឹកចិត្តកូនចៅ ឲ្យបានបន្តសិក្សាយ៉ាងហោចណាស់ចប់ថ្នាក់ទី១២ហើយ ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  ដើម្បីជាការចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍មូលធនមនុស្សស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧នេះ។

ឆ្លៀតក្នុងឱកាសនេះលោក សាយ គឹមឡម បានអំពាវនាវដោយទទូច ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំណាលក្រោមក៏ដូចជាស្រុកស្ទោងទាំងមូល សូមកុំចាញ់បោកមេខ្យល់ និងពួកឆ្លៀតឱកាស ដែលបាន ញុះញង់បំផុសបំផុលក្នុងការ កាត់ឆ្វៀលនិងចេញប្លង់កម្មសិទ្ធិប្លង់រឹងជូនប្រជាពលរដ្ឋដែលផ្ទុយនឹងគោលការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងដីរដ្ឋនិងការពារធនធានធម្មជាតិជាពិសេសព្រៃលិចទឹក ដីតំបន់បី ជាជម្រកត្រីនិងជីវ:ចម្រុះនៅជុំវិញបឹងទន្លេសាប។

លើសពីនេះទៀត លោកបានណែនាំដល់លោកគ្រូ អ្នកគ្រូ នាយក នាយិកា ត្រូវសហការគ្នាមានសាមគ្គីភាពផ្ទៃក្នុងជាពិសេសមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ អង្គការដៃគូអភិវឌ្ឍនានា ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សាលារៀនឲ្យកាន់តែមានការរីកចម្រើនថែមទៀត។

គួរបញ្ជាក់ផងដែរថា សាលាបឋមសក្សានាងនយ  មានសិស្សសរុប ១៦២ នាក់ ស្រី៧៧  គ្រូ៦នាក់ ស្រី៥នាក គណៈអធិបតីបានអញ្ជើញចូលរួមថវិកាបុណ្យផ្កាចំនួន៩១៥,០០០រៀលផងដែ។




















No comments:

Post a Comment

Pages