ប្រជាពលរដ្ឋមួយគ្រួសារសង្ស័យពុលត្រីកំពត កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកំពង់ឆ្នាំង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រជាពលរដ្ឋមួយគ្រួសារសង្ស័យពុលត្រីកំពត កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកំពង់ឆ្នាំង



ខេត្តកំពង់ឆ្នាំង៖ ករណីប្រជាពលរដ្ឋមួយគ្រួសារកំពុងទទួលការយកចិត្តទុកដាក់ជួយសង្គ្រោះពីក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ខណៈពុលត្រីកំពត។ ករណីនេះនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ។
ក្រុមគ្រួសារពលរដ្ឋរងគ្រោះបានរៀបរាប់ឲ្យដឹងថានៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦និង០៥ នាទី ឈ្មោះហ៊ុន ចន្ថា ភេទប្រុស និង ប្រពន្ធ បានទៅទិញត្រីកំពតចំនួន១,៥គីឡូក្រាម ពីអ្នលក់ម្នាក់មិនស្គាល់ឈ្មោះនិងអាស័យដ្ឋាន វ័យប្រហែល៦៥ឆ្នាំ លក់នៅខាងជើងផ្សារលើខេត្តកំពង់ឆ្នាំង ព្រមទាំងបានទិញបន្លែរួមមាន(សាឡាត់ស្រួយ ត្រសក់ និង ជីគ្រប់មុខ ) នៅតូបផ្សេងមួយទៀតក្បែរនោះ  ហើយបានយកទៅហូបជុំប្រពន្ធកូន កូនប្រសារ និងចៅ នៅផ្ទះមានសមាជិកចំនួន១០នាក់ ហូបរួចមានអាការៈត្រជាក់ដៃ ជើង ស្ពឹកមាត់ ចំនួន៥នាក់ និងបានបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីពុលត្រីកំពតមានចំនួន៥នាក់ ស្រី២នាក់ ក្នុងនោះ មាន
១/ឈ្មោះ ហ៊ុន ចន្ថា ភេទប្រុស អាយុ ៥៧ ឆ្នាំ ជាមេភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស
២/ឈ្មោះតុប អ៊ីន ភេទស្រី អាយុ៥៦ ឆ្នាំ ត្រូវជាប្រពន្ធ
៣/ឈ្មោះ ហ៊ុន ចាន់ធីម ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវជាកូន
៤/ឈ្មោះ ហ៊ុន ចាន់ធឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ ត្រូវជាកូន
៥/ឈ្មោះ ចន្ថា ដាណែត ភេទស្រី អាយុ១១ ឆ្នាំ ត្រូវជាចៅ។ ដោយឡែក៥នាក់ទៀតមិនមានអាការៈពុលឡើយ។
ពាក់ព័ន្ធនឹកការពុលនេះយើងពុំទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ប៉ុន្តែក្រុមគ្រួសាររងគ្រោះអះអាងថាជាការពុលត្រីកំពត និងអាចរួមផ្សំមកពីបន្លែឆៅខ្លះដែរព្រោះមិនបានហូបអ្វីក្រៅពីនេះឡើយ។ក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបញ្ជាក់ថា ក្រោយពីទទួលការយកចិត្តទុកដាក់ព្យាបាល អ្នកជម្ងឺបានធូរស្រាលបន្តិចហើយ ប៉ុន្តែនៅតាមដានជម្ងឺជាបន្តទៀត៕ខ្លាឃ្មុំទឹកកក








No comments:

Post a Comment

Pages