រដ្ឋបាលស្រុកកំពង់រោទិ៍៖នៅព្រឹក ថ្ងៃទី៥/៧/២០២៤ លោក សុច ពិសី អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្រ្តីសាលាស្រុក រួមមាន លោក អភិបាលរងស្រុក លោកប្រធាន លោកអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក រួមជាមួយនឹងមន្រ្តីបច្ចេកទេសមកពីការិយាល័យ ក្សេត្រសាស្រ្ត នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តចំនួន ៣នាក់ ជំទប់ទី១ឃុំ មេភូមិ អនុភូមិ និង កសិករតំណាងម្ចាស់ស្រែ ចុះពិនិត្យមើលស្ថានភាពសត្វល្អិតបំផ្លាញលើដំណាំស្រូវ របស់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងភូមិពោធិក្រូច ឃុំបន្ទាយក្រាំង ។
ចំពោះស្ថានភាពចុះពិនិត្យជាក់ស្តែងយើងឃើញថាស្ថានភាពស្រូវមានសភាពលឿងទុំ និង រមូរស្លឹក។ តាមការវាយតម្លៃរបស់អ្នកបច្ចេកមន្ទីរកសិកម្ម និងតាមការពិនិត្យឃើញជាក់ស្តែង យើងអាចសន្និដ្ឋានបានថា ស្ថានភាពស្រូវខាងលើគឺបង្កមកពី សត្វល្អិត
រុយព័ណ ស និង ដង្កូវមូស្លឹក។
សូមបញ្ជាក់ថា ស្រូវដែលមានស្ថានភាពដូចខាងលើគឺបានកើតឡើងចំនួន៥ភូមិ ក្នុងឃុំបន្ទាយក្រាំង រួមមាន:
-ភូមិពោធិក្រូចចំនួន ៥០ ហ.ត=២០គ្រួសារ
-ភូមិកែវជះ ចំនួន ៣៥ ហ.ត=១៥គ្រួសារ
-ភូមិប្រចន្រ្ទាចំនួន ៥៥ ហ.ត=៣៦គ្រួសារ
-ភូមិបន្ទាយក្រាំងចំនួន ៤ ហ.ត=៧គ្រួសារ
-ភូមិធំចំនួន ១០ ហ.ត=១២គ្រួសារ
សរុបរួមមានចំនួន ១៥៤ ហ.ត =៩០គ្រួសារ។
នៅក្នុងការចុះពិនិត្យនេះលោកអភិបាលស្រុក ក៏បានស្នើសុំទៅមន្រ្តីបច្ចេកមន្ទីរកសិកម្ម ខេត្ត ជួយផ្តល់នូវថ្នាំដើម្បីបាញ់អន្តរាគមន៍បន្ទាន់ ជៀសវៀងការរីករាលដាលដល់ស្រូវស្រែបង ប្អូនដែលនៅក្បែរខាង កុំឲ្យសត្វបំផ្លេចបំផ្លាញច្រើមថែមទៀត។ និងបានណែនាំអោយបងប្អូនប្រជាពលរដ្ធដែលជាម្ចាស់ស្រែត្រូវសហការឲ្យបានជិតស្និតជាមួយនឹងមន្រ្តីបច្ចេកទេសនៃមន្ទីរកសិកម្មខេត្ត ដើម្បីយើងរួមគ្នាទប់ស្កាត់នូវប្រភេទសត្វល្អិតចង្រៃនេះអោយខានតែបាន។
No comments:
Post a Comment