ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញប្រគេនទៀនចំណាំព្រះវង្សា ដល់ព្រះសង្ឃគង់ចាំព្រះវង្សាទាំង ១២វត្ត ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីត្រៀមបម្រុង ចង្ហាន់ ទៀន ឬប្រេងវស្សា សម្រាប់ព្រះសង្ឃប្រតិបត្តិធម៌ និងសមាទានសីល តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញប្រគេនទៀនចំណាំព្រះវង្សា ដល់ព្រះសង្ឃគង់ចាំព្រះវង្សាទាំង ១២វត្ត ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីត្រៀមបម្រុង ចង្ហាន់ ទៀន ឬប្រេងវស្សា សម្រាប់ព្រះសង្ឃប្រតិបត្តិធម៌ និងសមាទានសីល តាមទំនៀមទំលាប់ព្រះពុទ្ធសាសនា




  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ព្រមទាំង ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន បាននាំយកនូវទៀនព្រះវស្សា រួមជាមួយគ្រឿងឧបភោគបរិភោគ និងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន ១២វត្ត ស្ថិតក្នុងក្រុងក្រចេះ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នាសាលាឆាន់ វត្តសិរីសន្ធរវង្ស ក្រុងក្រចេះ ។

  ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា ដែលបាននាំយកនូវទៀនវស្សា ទេយ្យទាន ទយ្យវត្ថុ និងបច្ច័យ ប្រគេនដល់គ្រប់វត្ត ទាំង១២ ក្នុងក្រុងក្រចេះ នារដូវកាលចូលព្រះវស្សារយៈពេល៣ ខែ ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់ នៅតែក្នុងទីអាមវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេលនៃការចូលកាន់ព្រះវស្សា ៕

 











No comments:

Post a Comment

Pages