ខេត្តក្រចេះ៖ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីវេរប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗដល់វត្តចំនួន ១០ នៅស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅវត្តអាលមការាមកន្ទួត ហៅវត្តកន្ទួត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចិត្របុរី ផងដែរ។
No comments:
Post a Comment