បន្ទាយមានជ័យ:នៅព្រឹកថ្ងៃសៅរ៍ ១៥កេីត ខែអាសាឍ ឆ្នាំរោងឆស័កពុទ្ធសករាជ ២៥៦៨ត្រូវនិងថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤ឯកឧត្ដម ប៉ោ វណ្ណាត និង លោក វង្ស បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគចំនួន៣០០បញ្ចប់ដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដម ប៉ោ វណ្ណាត និង លោក វង្ស ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
លោកឧត្ដមសេនីយ៍ទោស្នងការបានជូនពរដល់ឯកឧត្ដម ប៉ោ វណ្ណាត និង លោក វង្ស ព្រមទាំងក្រុមគ្រួសារ រកសុីទទួលទានមានបាននឹងជួបតែសេចក្ដីសុខគ្រប់ប្រការ សុខភាពមាំមួន និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខះ ពលះកុំបីឃ្លៀងឃ្លាតឡេីយ៕
No comments:
Post a Comment