គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​! បណ្តាល​ឲ្យ​កម្ម​ការ​នី​ម្នាក់​ស្លា​.​ប់​ភ្លាម​ៗ នៅ​ខាងក្រោម​រថយន្ត និង​របួសធ្ងន់​ស្រាល​ជាង​១០​នាក់​ផ្សេង​ទៀត ខណៈ​កម្មករ​-​កម្ម​ការិ​នី កំពុង​ឈរ​ចាំ​រថយន្ត ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​រថយន្ត​ដឹក​កម្មករ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​! បណ្តាល​ឲ្យ​កម្ម​ការ​នី​ម្នាក់​ស្លា​.​ប់​ភ្លាម​ៗ នៅ​ខាងក្រោម​រថយន្ត និង​របួសធ្ងន់​ស្រាល​ជាង​១០​នាក់​ផ្សេង​ទៀត ខណៈ​កម្មករ​-​កម្ម​ការិ​នី កំពុង​ឈរ​ចាំ​រថយន្ត ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​រថយន្ត​ដឹក​កម្មករ

 



ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​! បណ្តាល​ឲ្យ​កម្ម​ការ​នី​ម្នាក់​ស្លា​.​ប់​ភ្លាម​ៗ នៅ​ខាងក្រោម​រថយន្ត និង​របួសធ្ងន់​ស្រាល​ជាង​១០​នាក់​ផ្សេង​ទៀត ខណៈ​កម្មករ​-​កម្ម​ការិ​នី កំពុង​ឈរ​ចាំ​រថយន្ត ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​រថយន្ត​ដឹក​កម្មករ ១​គ្រឿង បុក​រះ​បណ្តាល​ឲ្យ​ស្លា​.​ប់ និង​របួស​តែ​ម្តង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​គួរ​ឲ្យ​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា ស្វាយ​រៀង រី​សត ក្នុងភូមិ​ដើម​ពោធិ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

បើ​តាម​សន្តិសុខ​យាម​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​ស្វាយ​រៀង​រី​សត បាន​ឲ្យ​ដឹង​ថា សពនារី​រង​គ្រោះ ឈ្មោះ រឿ​ន ពីសី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​សិលា ឃុំ​សង្កែ​ស្រុក​រំដួល ហើយ​អ្វី​គួរ​ឲ្យ​អាណិត​ទៀត​នោះ គឺ​នារី​រង​គ្រោះ​ទើបតែ​ភ្ជាប់ពាក្យ​បាន​០៣​ខែ និង​មាន​គម្រោង​រៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បងប្អូន​កម្មករ​-​កម្ម​ការិ​នី ប្រមាណ​ជា​២០ ទៅ​៣០​នាក់ កំពុង​ឈរ ចាំ​រថយន្ត ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ស្រាប់តែ​មាន​រថយន្ត​ដឹក​កម្មករ ១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-0377 ពណ៌​លឿង បើកបរ​ក្នុង​ល្បឿន​លឿន បាន​បុក​ព​ន្នូ​ត​កាត់​ថ្នល់ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ហ្គី​ហ្គា​ស្វាយ​រៀង​រី​សត ហោះ​ផ្លោង រេ​ចង្កូត​ឡើង​លើ​ចិញ្ចើមថ្នល់ បុក​រះ​ទៅ​លើ​កម្មករ​-​កម្ម​ការ​នី ដែល​កំពុង​ឈរ​ចាំ​រថយន្ត ដើម្បី​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ បុក​ហើយ​កិន​ពីលើ​នារី​ម្នាក់​ជាប់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​ខាងក្រោម​រថយន្ត និង​បុក​រះ​កម្មករ​-​កម្ម​ការ​នី ប្រមាណ​ជាង​១០​នាក់​ផ្សេង​ទៀត បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល តែ​ម្តង​ ។
ប្រភព បាន​ប្រាប់​ទៀត​ថា ចំណែក​រថយន្ត បាន​បុក​ផ្ទប់​ជាប់ និង​ដើមឈើ ទៅ​មុខ​លែង​រួច កុំ​អី​មិនដឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​ទេ ត្រូវ​រងគ្រោះថ្នាក់​នេះ ។
ប្រភព​ដដែល​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ថៅកែរ​បាន ដាក់​បទបញ្ជា មិន​អនុញ្ញាត​ឲ្យ​អ្នកបើកបរ​រថយន្ត ដឹក​កម្មករ​គ្រប់​ប្រភេទ បើកបរ​ក្នុង​ល្បឿន​លឿន​ទេ បើ​អ្នកបើកបរ​រថយន្ត​ណា​ម្នាក់ បើកបរ​លឿន ត្រូវ​ចាប់​ផាកពិន័យ ក៏​ប៉ុន្តែ​មុន​ពេល​កើតហេតុ មាន​ភ្លៀង​កំពុង​ធ្លាក់​ផង ស្រាប់តែ​ជន​បង្ក បាន​បើករថយន្ត ក្នុង​ទិស​ដៅ​ពី​ជើង ទៅ​ត្បូង ក្នុង​ល្បឿន​លឿន បាន​បុក​ព​ន្នូ​ត​កាត់​ថ្នល់ ក៏​ហោះ​ធ្លោ​ឡើង រេ​ចង្កូត​ទៅ​ខាងឆ្វេង បុក​រះ​កម្មករ​-​កម្ម​ការិ​នី ដែល​កំពុង​ឈរ​លើ​ចិញ្ចើម​ផ្លូវ រង់ចាំ​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ បង្ក​ឲ្យ​ស្លា​.​ប់​និង​របួស​តែ​ម្តង ។ ចំណែក​អ្នកបើកបរ​រថយន្ត បាន​បុក​ជាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត រង​របួសធ្ងន់ ផង​ដែរ ។
ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​ម៉ុ​យ ដឹក​អ្នក​របួស​ទៅ​មន្ទីរពេទ្យ​ជី​ភូ ខ្លះទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយ​ទាប ហើយ​អ្នកខ្លះ ដឹក​តាម​ម៉ូតូ ទៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយ​ទាប ដើម្បី​សង្គ្រោះ ។ ចំណែក​ស​.​ព​នារី​រង​គ្រោះ សមត្ថកិច្ច​បាន​ដឹក​តាម​រថយន្ត យក​ទៅ​ឲ្យ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ។
ក្នុង​ពេល​នោះ​ដែរ សមត្ថកិច្ច​សាកសួរ​ចម្លើយ​អ្នកបើកបរ​រថយន្ត​បង្ក ជន​នោះ​ឆ្លើយ​ថា រថយន្ត​ដាច់​ហ្វ្រាំង​។ ទោះបីជា​យ៉ាងណា សមត្ថកិច្ច​ជំនាញ បាន​ធ្វើការ​ពិនិត្យ​បច្ចេកទេស​រថយន្ត យ៉ាងណា​នោះ រង់ចាំ​នៅ​ពេល​ក្រោយ ។ រថយន្ត​ខូចខាត​ធ្ងន់ សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។
សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​បឋម​ថា មូលហេតុ​បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ៕ខ្លាឃ្មុំទឹកកក














No comments:

Post a Comment

Pages