ភ្នំពេញ៖ អ្នកជំងឺចំនួន ៦នាក់ បានបញ្ជូនតាមរយៈបេសកកម្មចុះពិនិត្យ និងព្យាបាលអ្នកជំងឺរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅខេត្តកំពង់ធំ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ និងរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលរួមមាន៖
១. អ្នកមីង សន ម៉ាច អាយុ ៤០ឆ្នាំ
២. អ៊ំប្រុស ញឹក ផល អាយុ ៦៣ឆ្នាំ
៣. លោកពូ ខាំ ឃឿន អាយុ ៥៣ឆ្នាំ
៤. អ្នកមីង យ៉ុង វណ្ណា អាយុ ៤៤ឆ្នាំ
៥. អ៊ំស្រី សូ ហួរ អាយុ ៦៣ឆ្នាំ
៦. ក្មួយប្រុស អឿន លូយ អាយុ ១៤ឆ្នាំ
ពួកគាត់មានជំងឺដុំពកក ដែលតម្រូវអោយធ្វើការវះកាត់ ចំណែកក្មួយប្រុស អឿន លូយ មានបញ្ហាដុំគីសនៅពោះវៀន ក៏ត្រូវទទួលយកការវះកាត់ផងដែរ។
ការវះកាត់បានប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីសហរដ្ឋអាមេរិក នៅមន្ទីរសម្រាកព្យាបាលក្ដីសង្ឃឹមនៃយេរេមា(JHMC)។
ពួកគាត់ ទទួលបានស្នាមញញឹម ព្រមទាំងក្តីសប្បាយរីករាយ បន្ទាប់ពីបានទទួលយកកាវះកាត់ ជាពិសេស ពួកគាត់បានលើកដៃសំពះអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។
សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់លើការពិនិត្យ ការព្យាបាល និងការប្រើប្រាស់ថ្នាំ ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
No comments:
Post a Comment