ខេត្តកំពង់ធំ៖លោកជា វ៉ាន់ចាន់ ផ្ដល់អនុសាសន៍៦ចំណុចដើម្បីយុវជនក្លាយជាយុវជនឆ្នើមនិងមានភាពដឹកនាំ លោកបានផ្ដល់អនុសាសន៍ដូច្នេះ នៅក្នុងឱកាសដែលលោក និងសហការី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតប្រជែងកម្មវិធីចម្អិនម្ហូបខ្មែរ "ចុងធ្វើឆ្នើមយុវជនឆ្នើមស្រុកស្ទោង" កាលពីព្រឹកថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៤នៅផ្សារស្ទោងអភិវឌ្ឍន៍ ស្ថិតនៅក្នុង ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលសហការរៀបចំឡើងដោយ ស ស យ ក ខេត្តកំពង់ធំ រដ្ឋបាលស្រុកស្ទោង និង ផ្សារស្ទោងអភិវឌ្ឍន៍។
លោកបានសង្កត់ធ្ងន់ថា យុវជន ត្រូវមានលក្ខណសម្បត្តិភាពជាអ្នកដឹកនាំ ចេះធ្វើផែនការ ចេះសម្របសម្រួលហើយ យុវជនក្នុងសន្តិភាព មានឱកាសអភិវឌ្ឍន៍ខ្លួន ច្នៃប្រឌិតបង្កើតថ្មីផ្តល់ជាគំរូល្អដល់សង្គម ជាពិសេស ត្រូវមានលក្ខណៈសម្បត្តិ៦ចំណុចដូចខាងក្រោម:
១.លើកកម្ពស់ការប្រើប្រាស់ផលិតផលកសិកម្មក្នុងស្រុក
២. ជំរុញ និងលើកទឹកចិត្តយុវជនឱ្យចេះធ្វើម្ហូបខ្មែរ
៣. ផ្ដល់ឱកាសដល់យុវជនដែលស្រឡាញ់ និងចូលចិត្តធ្វើម្ហូបបានបង្ហាញស្នាដ
៤. រឹតចំណងមិត្តភាព សាមគ្គីភាពរវាងសមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តាឃុំក្នុងស្រុក
៥. លើកកម្ពស់សមភាពយេនឌ័រ និងសុខមាលភាពក្នុងគ្រួសារ
៦. បង្កើតឱ្យមានបរិយាកាសសប្បាយរីករាយក្នុងស្រុកទាំមូល។
លើសពីនេះទៀតលោកបានកោតសរសើខ្ពស់ដល់លោក សាយ គឹមឡម ក្នុងនាមអភិបាលស្រុកនិង ជាប្រធាន ស ស យ ក ស្រុកស្ទោង ដែលបានដឹកនាំនិងជំរុញចលនាយុវជន ស ស យ ក ស្រុកស្ទោង ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនជាពិសេស ការកិច្ចការធ្វើកិច្ចការសង្គមនិងមនុស្សធម៌ មួយពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមកគួរឲ្យមោទកភាពបំផុតហើយតែងតែទទួលបាននូវការគាំទ្រពីមហាជនក្នុងមូលដ្ឋាននិងគ្រប់ស្រទាប់វណ្ណៈ។
ទន្ទឹមនឹងនេះលោកជា វ៉ាន់ចាន់ ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំនិងជាប្រធាន ស ស យ ក ខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់លោកប៉ា ពិសុទ្ធ សមាជិក ស ស យ ក ខេត្តកំពង់ធំ និងជាគណៈគ្រប់គ្រងផ្សារស្ទង់អភិវឌ្ឍន៍ ដែលតែងតែសហការនិងឧបត្ថម្ភទាំងស្រុង ក្នុងការបង្កើតនូវព្រឹត្តិការណ៍ប្រកួតប្រជែង "ចុងភៅឆ្នើម យុវជនឆ្នើមស្រុកស្ទោង"នៅក្នុងឱកាសនេះ ព្រមទាំង ស ស យ ក ស្រុកស្ទោងទាំងមូល និងក្រុមការងារ ព្រមទព្រមទាំង អ្នកពាក់ព័ន្ធ ដែលបានខិតខំជួយគ្នាក្នុងការរៀបចំបង្កើតនូវកម្មវិធីនេះឡើងដើម្បីទទួលបានលទ្ធផលខ្ពស់។
គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍នេះមានរយៈពេល ៥សប្តាហ៍ហើយ ជ័យលាភីលេខ១នឹងទទួលបាននូវ មេដាយមាស១ទឹកប្រាក់លើកទឹកចិត្ត មួយចំនួន ជ័យលាភីលេខ២ ទទួលបាននូវ មេដាយប្រាក់១និងទឹកប្រាក់លើកទឹកចិត្តមួយចំនួន ហើយជ័យលាភីលេខ៣ ទទួលបានមេដាយសំរឹទ្ធ១និងទឹកប្រាក់លើកទឹកចិត្តចំនួនចំនួន ពិសេសមានការចម្អិនម្ហូបជាកិត្តិយសរបស់ លោកប្រធាន ស ស យ ក ខេត្ត ស ស យ ក ស្រុក និង គណ:គ្រប់គ្រងផ្សាររស្ទោងអភិវឌ្ឍន៍ផងដែរ។
No comments:
Post a Comment