រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី០២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី០២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

 


 


(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី០២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត។


នៅក្នុងកិច្ចប្រជុំនេះ លោក ម៉ាក់ ប៊ុនហុង នាយករដ្ឋបាលសាលាខេត្ត បានរាយការណ៍អំពីសមាសភាពក្នុងអង្គកិច្ចប្រជុំ ជូនអង្គពិធី ដោយបានលើកយកនូវរបៀបវារៈចំនួន ០៣ ដើម្បីដាក់ជូនអង្គពិធី ធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ។


រៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១- ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០១ របស់ក្រុមប្រឹក្សាខេត្ត

២- ពិនិត្យ និងអនុម័តដីកា ស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤

៣- ពិនិត្យ និងអនុម័តសេចក្តីសម្រេច ស្តីពីប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល ១២ខែ របស់ក្រុមប្រឹក្សាខេត្ត


ក្នុងកិច្ចប្រជុំ ឯកឧត្តម ដៀប ពីរី បានបញ្ជាក់ថា ដីកា បទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ គឺមានសារៈសំខាន់បំផុត ដូច្នេះ សូមអញ្ជើញឯកឧត្ត លោកជំទាវ ពិនិត្យលើខ្លឹមសារបទបញ្ជាផ្ទៃក្នុង ប្រសិនបើមានកែសម្រួលចំណុចណាមួយ សូមធ្វើកំណត់ហេតុអោយបានច្បាស់លាស់ ដើម្បីរាយការណ៍ទៅក្រសួងមហាផ្ទៃ។









No comments:

Post a Comment

Pages