ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកប្រាក់ សោភ័ណ បានបញ្ជា ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ បន្តធ្វេីការបង្ក្រាប ទប់ស្កាត់ក្មេងទំនេីង បារីអេឡិចត្រូនិច និងគ្រឿងញៀន។
នៅកិច្ចប្រជុំដាក់ផែនការធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក ប្រាក់ សោភ័ណ ក៏បានជំរុញដល់ដល់ស្នងការនគរបាលខេត្ត និងអភិបាលក្រុង ស្រុកទាំងអស់ត្រូវជំរុញការផ្សព្វផ្សាយ អំពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងច្បាប់ចរាចរណ៍ ឱ្យប្រជាពលរដ្ឋគ្រប់ៗគ្នា ពិសេសសិស្សានុសិស្ស។
អភិបាលខេត្ត ក៏បានណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំសណ្តាប់ធ្នាប់ ឱ្យបានរៀបរយ និងត្រូវរៀបចំធុងសំរាម នៅតាមទីសាធារណៈ ពិសេសធុងសំរាមធំៗ ដេីម្បីឱ្យប្រជាពលរដ្ឋ យកទៅទុកដាក់ និងក្រុមការងារប្រមូលសំរាម មានភាពងាយស្រួលប្រមូលផងដែរ។
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប លោកប្រាក់ សោភ័ណ ក៏បានថ្លែងបញ្ជាក់ផងដែរថា ផែនការបន្ទាប់រដ្ឋបាលគ្រោងនឹងរៀបចំតំបន់ទេសចរណ៍ តាមដងស្ទឹងសៀមរាប និងតំបន់មួយចំនួនទៀត ក្នុងក្រុង ដេីម្បីជាការទាក់ទាញភ្ញៀវទេសច រកមកម្សាន្តនៅខេត្តសៀមរាប។ ក្នុងនោះរដ្ឋបាលខេត្ត នឹងធ្វេីការដាំដេីមឈេីតាមខ្សែផ្លូវនីមួយៗ បន្ថែមទៀត ដេីម្បីជាការលេីកកម្ពស់សោភ័ណភាព និងឱ្យក្រុងសៀមរាបមានភាពបៃតងផងដែរ៕
No comments:
Post a Comment