លោក​ អ៊ុយ​ អ៊ូ​ លោក​ តាន់​ គីមរិទ្ធ​ និង​ លោក​ គួច​ ម៉េង​ បាន​ឧបត្ថម្ភ​ដែកចំនួន៣៩តោន២០គីឡូ​​ដល់​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយ​មាន​ជ័យ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក​ អ៊ុយ​ អ៊ូ​ លោក​ តាន់​ គីមរិទ្ធ​ និង​ លោក​ គួច​ ម៉េង​ បាន​ឧបត្ថម្ភ​ដែកចំនួន៣៩តោន២០គីឡូ​​ដល់​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយ​មាន​ជ័យ

 ​


បន្បន្ទាយមានជ័យ៖នៅ​ព្រឹក​​ថ្ងៃ​ទី​១០ខែ​​សីហា​ឆ្នាំ​២០២៤លោក​ អ៊ុយ​ អ៊ូ​ លោក​ តាន់​ គីម​រិទ្ធ​និង​ លោក​ គួច​ ម៉េង បាន​ឧបត្ថម្ភ​ដែក​ចំនួន​៣៩តោន២០គីឡូ​​ដល់​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយ​មាន​ជ័យ​ដែល​កំពុង​សាងសង់​អគារ​ថ្មី​។ 


ថ្លែង​ក្នុង​ឱកាស​នោះ​លោកវរសេនីយ៍ទោ​ រួន​ រី​ នាយរង​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល តំណាង​លោក​ឧត្តម​សេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ លោក​​ អ៊ុយ​ អ៊ូ​ លោក​ តាន់​ គីម​រិទ្ធ​ និង​ លោក​ គួច​ ម៉េង​ ដែល​ឧបត្ថម្ភ​ដែកដល់​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយ​មាន​ជ័យ​។ 


លោក​​ក៏​បាន​ជូន​ពរ​ដល់​លោក​ អ៊ុយ​ អ៊ូ​ លោក​ តាន់​ គីម​រិទ្ធ​ និង​ លោក​ គួច​ ម៉េង ព្រមទាំង​ក្រុម​គ្រួសារ​ រកសុី​ទទួល​ទាន​មាន​បាន​នឹង​ជួប​តែ​សេចក្ដី​សុខ​គ្រប់​ប្រការ​ សុខភាព​មាំមួន​ និង​ជួប​ប្រទះ​តែពុទ្ធពរទាំង​៤ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខះ​ ពលះ​កុំ​បី​ឃ្លៀងឃ្លាត​ឡេីយ៕






No comments:

Post a Comment

Pages