ឯកឧត្តម ចាន់ យុត្ថា អញ្ជើញ ក្រុងពលីបញ្ចុះបឋមសីលាសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំពពក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ចាន់ យុត្ថា អញ្ជើញ ក្រុងពលីបញ្ចុះបឋមសីលាសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជានៅឃុំពពក

 



ខេត្តកំពង់ធំ៖នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ ២០២៤នេះ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពពកនិងឃុំប្រឡាយ ព្រមទាំងសហការី និងលោកសាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង បានអញ្ជើញ
ជាអធិបតីភាពក្នុងពិធីប្រុងពលីបញ្ចុះបឋមសិលាសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ ។

ថ្លែងនៅក្នុងពិធីប្រុងពលីនេះ លោកបានសង្កត់ធ្ងន់ថា ក្រោយពីស្នាក់ការគណបក្សនេះបានសាងសង់រួចរាល់ហើយជាស្ថាពរ នឹងអាចជួយសម្រួលដល់ក្រុមការងារគណបក្សទាំងមូល ជាពិសេសក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំពពកក្នុងការបំពេញកិច្ចការ គណបក្សឱ្យកាន់តែប្រសើរឡើងថែមទៀត។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់លោកប្រធានគណបក្សឃុំពពកនិងសមាជិកសមាជិកាទាំងអស់ ព្រមទាំងក្រុមការងារត្រូវខិតខំអនុវត្តបំពេញកិច្ចការប្រចាំថ្ងៃរបស់គណបក្ស ក៏ដូចជាខិតខំកសាងនូវសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីៗថែមទៀតជាពិសេសចេញពីបន្ទាប់យុវជន ហើយត្រូវនាំគ្នាធ្វើជាគំរូល្អសម្រាប់យុវជននិងមហាជនទូទៅ ដើម្បីទទួលបាននូវការគាំទ្រនិងជំនឿទុកចិត្តបំផុត។

លើសពីនេះ លោកបានណែនាំដល់ សមាជិក សមាជិកាក្នុងមូលដ្ឋាន និងក្រុមការងារ ត្រូវនាំគ្នាដាំដើមឈើឲ្យបានច្រើននៅក្នុងបរិវណគណបក្សនេះ ជាពិសេសឈើប្រណីតនៅក្នុងមូលដ្ឋានដើម្បីជាប្រយោជន៍សោភ័ណភាព និងចំណែកនៃការលម្អបរិស្ថាននិង អភិរក្សធនធានធម្មជាតិព្រៃឈើផងដែរ។

គួរបញ្ជាក់ផងដែរថា ស្នាក់ការអគារគណបក្សប្រជាជនកម្ពុជាថ្មីនេះ ធ្វើអំពីឥដ្ឋប្រក់ក្បឿង និងមានទំហំ ១៤ម៉ែត្រគុណនឹង ១០,៥ម៉ែត្រ ព្រមទាំងបំពាក់នូវគ្រឿងសង្ហារឹមនិងបរិក្ខារមួយចំនួន ហើយមានធ្វើរបងព័ទ្ធជុំវិញនិងខ្លោងទ្វារផងដែរ។ឆុន ក្រឹម




















No comments:

Post a Comment

Pages