ណបក្សប្រជាជនកម្ពុជាប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន២៦៤នាក់ ដែលមកពីគណបក្សប្រឆាំងដោយអស់ជំនឿលើមេបក្សរបស់ខ្លួន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ណបក្សប្រជាជនកម្ពុជាប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន២៦៤នាក់ ដែលមកពីគណបក្សប្រឆាំងដោយអស់ជំនឿលើមេបក្សរបស់ខ្លួន

 



ខេត្តពោធិ៍សាត់៖នៅរសៀលថ្ងៃទី២៤ខែសីហាឆ្នាំ ២០២៤នេះ គណបក្សប្រជាជនកម្ពុជាប្រកាសបញ្ចូលសមាជិកបក្សថ្មីចំនួន២៦៤នាក់ ដែលមកពីគណបក្សប្រឆាំងដោយអស់ជំនឿលើមេបក្សរបស់ខ្លួន ពិធីប្រកាសនេះក្រោមអធិបតីភាពឯកឧត្តម យូ សេរីវុឌ្ឍបេសកជនពិសេសរបស់សម្ដេចអគ្គមហាសេនាតេជោហ៊ុនសែនដែលជាប្រធានគណបក្សប្រជាជនកម្ពុជានឹងជាប្រធានក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្តនឹងឯកឧត្តម ខូយ រីដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សខេត្តនឹងឯកឧត្តម ភឿន ផល្លាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមចលនាកសាងសមាជិកគណបក្សមូលដ្ឋានរាជធានីខេត្តនឹងជាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា
ដោយមានការចូលរួមពីលោក-លោកស្រី អនុប្រធាននិងគណៈអចិន្ត្រៃយ៍ជាមួយសមាជិកគណបក្សខេត្តពោធិ៍សាត់ជាច្រើនរូបផងដែរ។
បើតាមមតិចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត របស់សមាជិកគណបក្សថ្មី បានលើកឡើងថា ការសម្រេចចាកចេញ របស់សមាជិក សមាជិកា និងជាសកម្មជន ទាំង២៦៤នាក់ គឺដោយសារបានចាញ់ការឃោសនា បោកប្រាស់របស់គណបក្សផ្សេង ដែលបង្ខូចមួលបង្កាច់គណបក្សប្រជាជនកម្ពុជាគ្រប់រូបភាព។ យើងខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ឃើញថាគណបក្សសង្គ្រោះជាតិក្តី គណបក្សភ្លើងទៀនក្តី និងគណបក្សផ្សេងៗទៀតក្តី សុទ្ធតែច្រើនយោបាយបោកប្រាស់ សន្យាតែមាត់ មិនដែលបានធ្វើអ្វីបន្តិចសោះ។

ទង្វើរបស់ពួកគេនឹងនាំឱ្យប្រជាជនរងនូវវិនាសកម្ម បែកបាក់ មានគំនុំគំគួន រវាងខ្មែរគ្នាឯង នាំប្រទេស ទៅរកជម្លោះ និងសង្គ្រាម បង្កជាវិនាសកម្មព្រាត់ប្រាស់ជាបន្តទៀត។ ផ្ទុយពីគណបក្សប្រជាជន ដែលបានរំដោះប្រជាជនឱ្យ រួចផុតពីបនប្រល័យពូជសាសន៍ ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ជូនជាតិ មាតុភូមិ និងប្រជាជនឥតឈប់ឈរ។

យើងខ្ញុំសូមសម្តែងនូវការដឹងគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ទៅរកសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស អបអរសាទរ និងគាំទ្រ ជារៀងរហូត។

ដើម្បីឆ្លើយតបទៅនឹងគុណូបការៈខាងលើនេះ យើងខ្ញុំសូមប្តេជ្ញាចំពោះមុខគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដូចតទៅ៖
១-ប្តេជ្ញាដើរតាមគោលមាគ៌ានយោបាយ របស់គណបក្សប្រជាជនកម្ពុជាឥតងាករេ ជារៀងរហូត។
២-ប្តេជ្ញាប្រឆាំងដាច់ខាត ចលនាបំបះបំបោរ របស់ពួកក្បត់ជាតិ ឱ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
៣-ប្តេជ្ញាចូលរួមគាំទ្រយ៉ាងសកម្ម ជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន ភូមិ ឃុំ ដែលយើងខ្ញុំកំពុងរស់នៅ។
៤-ជយោសន្តិភាព និងការអភិវឌ្ឍ។
៥-ជយោ គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង៕

 



















































No comments:

Post a Comment

Pages