ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជុំ កុសល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ
បានអញ្ជើញជាអធិបតីភាព “វេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា” នៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។ ប្រជាពលរដ្ឋបានសំណូមពរ៖
១- បណ្តាញអគ្គីសនី
២- មតេយ្យសហគមន៏
៣- ផ្លូវលំភូមិ១ខ្សែ
៤- រឹតបន្តឹងច្បាប់ចរាចរមុខសាលា ដែលតែងបង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរ
៥- ប័ណ្ណក្រីក្ររបស់និសិត្សព័ត៌មានវិទ្យាម្នាក់
ជាការឆ្លើយតបឯកឧត្តមប្រធានក្រុមការងារបានដោះស្រាយភ្លាមៗ និងដាក់ផែនការសិក្សា ដោះស្រាយនៅពេលខាងមុខដោយលឿនបំផុត៖
១- នឹងអោយក្រុមការងារមន្ទីររ៉ែ និងថាមពលចុះសិក្សាស្ថានភាពផ្ទាល់ក្នុងពេលខាងមុខ
២- មន្ទីរអប់រំយុវជន និងកីឡា នឹងចុះផ្តល់ផ្នែកបច្ចេកទេសដល់មតេយ្យសហគមន៏ដែលមានស្រាប់ចំងាយប្រហែល១គីឡូម៉ែត្រដោយស្នើបងប្អូនប្រជាពលរដ្ឋ
៣- ផ្លូវលំភូមិ នឹងសិក្សាក្នុងពេលខាងមុខបន្ទាប់ពីបញ្ចប់ការសាងសង់ផ្លូវលំភូមិ៦ខ្សែដែលកំពុងដំណើរការសាងសង់
៤- នឹងមានកំលាំងប៉ុស្តិ៍ចុះជួយបញ្ជាចរាចរ នឹងស្នើសុំប្រជាពលរដ្ឋ ពាក់មួកសុវត្ថិភាព មានកញ្ចក់មើលក្រោយ និងចូលរួមគោរពចរាចរ
៥- ក្រុមការងារឃុំនឹងចុះទៅផ្ទាល់ដល់ផ្ទះដែលបានស្នើរសុំដើម្បីដំណើរការនិតិវិធីលក្ខខ័ណ្ឌ “ប័ណ្ណក្រីក្រ”
៦- លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ឡើងចែករំលែក “ការថែទាំសុខភាពស្រ្តី មានផ្ទៃពោះ” ដល់ប្រជាពលរដ្ឋផងដែរ។
ជាចុងបញ្ចប់នៃកម្មវិធីថ្ងៃនោះឯកឧត្តមបានកោតសរសើរឯកឧត្តម លោកជំទាវដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុឆ្លូង និងមន្រ្តីមូលដ្ឋាននៃរដ្ឋបាលស្រុកឆ្លូងទាំងអស់ដែលបានខិតខំបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តចាត់តាំងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ៕
No comments:
Post a Comment