ការចុះពិនិត្យស្ថានភាព​ និង​ពង្រឹង​ការ​បម្រើ​សេវា​សុខាភិបាល​ នៅមណ្ឌល​សុខភាព​ និង​ប៉ុស្តិ៍​សុខភាព​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ការចុះពិនិត្យស្ថានភាព​ និង​ពង្រឹង​ការ​បម្រើ​សេវា​សុខាភិបាល​ នៅមណ្ឌល​សុខភាព​ និង​ប៉ុស្តិ៍​សុខភាព​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ




ខេត្ត​បន្ទាយមានជ័យ​៖ ចាប់ពីថ្ងៃទី​១២​ ខែ​សីហា​ ដល់​ថ្ងៃ​ទី​១៦​ ខែ​សីហា​ ឆ្នាំ​២០២៤​ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ឯកឧត្តម​វេជ្ជបណ្ឌិត​ នាង​ ភារិទ្ធ​ រដ្ឋលេខាធិកា​រក្រសួងសុខាភិបាល​ អមដំណើរ​ដោយ​លោក​ជំទាវ​វេជ្ជបណ្ឌិត​ ចាន់​ សុខា​ អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ បាន​ចុះពិនិត្យស្ថានភាព​ និង​ពង្រឹង​ការ​បម្រើ​សេវា​សុខាភិបាល​ នៅមណ្ឌល​សុខភាព​ និង​ប៉ុស្តិ៍​សុខភាព​ចំនួន​ ២៥​ កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​។


ការ​ចុះពិនិត្យ​នេះ​ ធ្វើ​ឡើង​ដើម្បី​ជួយ​គាំទ្រ​ជំរុញលេីកទឹកចិត្ត​ និង​ពង្រឹង​មណ្ឌលសុខភាព​ក្នុង​ការ​ផ្ដល់​សេវា​ថែទាំ​ និង​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ និង​សមធម៌​ដោយ​ផ្តោត​លើ​ចំណុច​សំខាន់​ៗ​ដូចជា៖

១.​ ហេដ្ឋារចនាសម្ព័ន្ធ​ បរិស្ថាន​ក្នុង​ និង​ជុំវិញ​មណ្ឌលសុខភាព​

២.​ ពង្រឹង​សមត្ថភាព​បុគ្គលិក​ ការ​គ្រប់គ្រង​ និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​

៣.​ ការ​គ្រប់គ្រង​ឱសថ​ វ៉ាក់សាំង​ និង​ការ​ថែទាំ​សម្ភារៈ​បរិក្ខារ​ពេទ្យ​

៤.​ ការ​បំពេញ​ការងារប្រចាំការ​ និង​បម្រើ​សេវា​ ២៤ម៉ោង​/២៤ម៉ោង​ ៧ថ្ងៃ​/សប្ដាហ៍​

៥.​ ការ​បដិសណ្ឋារកិច្ច​ក្នុង​ការ​ផ្ដល់​សេវា​ថែទាំ​ដល់​អ្នក​ជំងឺ​

៦.​ ការ​លើក​កម្ពស់​គុណភាព​ សុវត្ថិភាព​អ្នក​ជំងឺ​ ពិសេស​សេវា​បញ្ជូន​ និង​ប្រព័ន្ធ​ទំនាក់​ទំនង​

៧.​ ការ​បណ្តុះបណ្តាល​បន្ថែម​លើ​បច្ចេកទេស​ និង​ប្រព័ន្ធ​ឌីជីថល​។


ជា​ចុងក្រោយ​ ឯកឧត្ដម​វេជ្ជបណ្ឌិត​ និងលោក​ជំទាវ​ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក​ពី​ឯកឧត្ដម​សាស្ត្រាចារ្យ​ ឈាង​ រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ព្រម​ទាំង​បាន​ថ្លែង​អំណរគុណ​ដល់​មន្រ្តី​សុខាភិបាល​ទាំង​អស់​ដែល​បាន​ខិត​ខំ​បម្រើ​សេវា​ថែទាំ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។


ក្នុង​ការ​ចុះពិនិត្យ​នោះដែរ​ក៏មាន​ការ​ចូល​រួម​សម្របសម្រួល​ពី​លោក​ លោក​ស្រី​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ និង​លោក​ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ផងដែរ​៕










































No comments:

Post a Comment

Pages