ថ្លែងក្នុងឱកាសនេះ លោកឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុកស្ទោង បានណែនាំ និងលើកទឹកចិត្តដល់ពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋនៅក្នុងឃុំពពកទាំងមូល ឱ្យមានភាពក្លាហានក្នុងការលើកឡើងពីបញ្ហាកង្វល់ ក៏ដូចជាសំណូមពរ ផ្សេងៗ ដើម្បីជូនអង្គពិធីបានជ្រាបនិងដោះស្រាយជូន។
ក្រោយពីបានស្ដាប់នូវសំណូមពរ បញ្ហាប្រឈម របស់ពុកម៉ែបងប្អូនដែលបានលើកឡើងនៅក្នុងឱកាសនេះ សាយ គឹមឡម អភិបាលស្រុកស្ទោង បានបកស្រាយបញ្ជាក់ថាចំពោះបញ្ហាប្រព័ន្ធាសាស្ត្រគឺលោកនិងក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងនិងឃុំពពក បានសិក្សានិងលើកគម្រោងដើម្បីជួសជុលនិងកសាងបន្ថែមរួចរាល់ហើយ រង់ចាំតែការអនុវត្តប៉ុណ្ណោះ ហើយលោកបានបញ្ជាក់បន្ថែមឲ្យអាជ្ញាធរឃុំពពក ត្រូវពិនិត្យនិងសិក្សាឲ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីឆ្លើយតបជូនក៏ដូចជាដោះស្រាយបញ្ហាជូនពុកម៉ែបងប្អូនឲ្យបានចំគោលដៅនិងតាមស្ថានភាពជាក់ស្ដែង។
លោកបានបន្ថែមថាចំពោះការខ្វះខាតនៅអគ្គិសនីប្រើប្រាស់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលនៅឆ្ងាយពីប្រព័ន្ធខ្សែភ្លើងមេ លោកនឹងឲ្យសេវាករអគ្គិសនីនិងអាជ្ញាធរឃុំពពកសិក្សាបន្ថែមក្នុងការរត់ខ្សែមេជូនដល់ផ្ទះពុកម៉ែបងប្អូនដែលនៅឆ្ងាយហើយមានអគ្គិសនីប្រើប្រាស់គ្រប់ៗគ្នា។
ជាចង់បញ្ចប់ លោកអភិបាលស្រុកស្ទោង បានណែនាំដល់រដ្ឋបាលឃុំពពក ត្រូវខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀតជាពិសេសមិនត្រូវមាននិន្នាការនយោបាយឡើយ។ឆុន ក្រឹម
No comments:
Post a Comment