ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានស្នើរសុំដល់បងប្អូនអាជីវករលក់ដូរនៅតាមដល់ផ្លូវសាធារណៈ ជាពិសេសនៅតាមបណ្តោយមាត់ទន្លេ សូមកុំសង់រោង តូប នៅលើចំណីផ្លូវសាធារណ: ដែលជាហេតុបង្កឱ្យមានការកកស្ទះ ប៉ះពាល់សណ្តាប់ធ្នាប់ដំណើរចរាចរណ៍ បង្កហានីភ័យគ្រោះថ្នាក់ និងពិបាកជួយសង្រ្គោះនៅពេលមានគ្រោះថ្នាក់ផ្សេងៗ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជម្រុញណែនាំដល់-១).មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យលើផ្លាកសញ្ញានៅតំបន់ផ្លូវអាទិភាព ងាយគ្រោះថ្នាក់ និងលើគម្រោងប្រចាំឆ្នាំទៅក្រសួង ដើម្បីពន្លឿនការដោះស្រាយ និងបញ្ចៀសការគ្រោះថ្នាក់ -២).ក្នុងនាមជាមន្រ្តីរាជការសាធារណៈ ត្រូវណែនាំដល់គ្រួសារបងប្អូន និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍បានគ្រប់គ្នា ជាការបង្ហាញគម្រូដល់សាធារណ: ដើម្បីបំផុសចលនាចូលរួមកាន់តែខ្លាំងបន្ថែមទៀត ៣).-ចំពោះគណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ ត្រូវពិនិត្យនៅតាមបណ្តោយផ្លូវនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីសកម្មភាពសាងសង់ខុសច្បាប់លើចំណីផ្លូវសាធារណ: ដើម្បីសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងជាការខាត់បង់របស់បងប្អូននៅករណីសាងសង់សំណង់រឹងផ្សេងៗ -៤). បញ្ហាក្មេងទំនើង តាមដងផ្លូវសាធារណ: អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវសហការគ្នាពិនិត្យរឹតបណ្តឹងទៅតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងការពារឱ្យបានដើម្បីអនាគតប្អូនៗយុវជនជាទំពាំងស្នងប្រទេសជាតិ និងជាពេលត្រូវសិក្សាដើម្បីត្រៀមប្រឡងបញ្ចប់ផងដែរ ។
ម្យ៉ាងវិញទៀត កងកម្លាំងសមត្ថកិច្ចទាំងអស់ នៅពេលចុះបំពេញការត្រូវមានការបិទផ្លូវ ដើម្បីបញ្ចៀសការកកស្ទះ និងភាពយល់ច្រឡំពីសាធារណៈជន ក្នុងនោះដែរ ឯកឧត្តម វ៉ា ថន ក៏បានជម្រុញដល់រដ្ឋបាលក្រុង ត្រូវដាក់ស្លាកសញ្ញាហាមឃាត់យានយន្ត និងរថយន្តចតលើសំណង់ថ្មម៉ាបក្រាលនៅតាមបណ្តោយផ្លូវមាត់ទន្លេ ដែលជាទីតាំងសម្រាប់ឱ្យបងប្អូនសាធារណ:ជនដើរកម្សាន្ត លំហែកាយ និងហាត់ប្រាណ ដើម្បីបញ្ចៀសភាពរញ៉េរញ៉ៃ និងខូចសោភណ្ឌភាព ទេសចរណ៍កម្សាន្ត ៕
No comments:
Post a Comment