ខេត្តព្រៃវែង ៖ នៅយប់ថ្ងៃចន្ទ ១៥ កើត ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តព្រៃវែង បន្តឈរជើងតាមគោលដៅសំខាន់ៗ តាមដងផ្លូវជាតិ ក្នុងភូមិសាស្ត្រខេត្ត ព្រៃវែងដើម្បី អនុវត្តនូវបទបញ្ជាបានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ក្ដាប់សភាពការណ៍ និងការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ។
គួរបញ្ជាក់ថា កម្លាំងទាំងអស់នេះ គឺប្រចាំការតាមគោលដៅ ២៤ ម៉ោង លើ ២៤ ម៉ោង ក្នុងទិសដៅរក្សាសន្តិសុខ សុវត្ថិភាពសង្គម រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសគឺត្រៀមបង្ការទប់ស្កាត់ និងបង្ក្រាបមិនឱ្យមានសកម្មភាពប្រមូលផ្ដុំបង្កចលាចល ឬអសន្តិសុខសង្គមនោះឡើយ ៕
No comments:
Post a Comment