ល្បែង​មាន់​ជ​ល់អន​ឡាញ នៅតែ​ដំណើរការ​យ៉ាង​រលូន ស្ថិតនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ បើ​ទោះបី​មាន​ការ​រឹតបន្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៍ដោយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ល្បែង​មាន់​ជ​ល់អន​ឡាញ នៅតែ​ដំណើរការ​យ៉ាង​រលូន ស្ថិតនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ បើ​ទោះបី​មាន​ការ​រឹតបន្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ក៍ដោយ


ខេត្ត​កំពង់ចាម​៖ ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា ល្បែង​មាន់​ជ​ល់អន​ឡាញ​និង​ឆ្នោត​ឡូតូ នៅតែ​កើតមាន​ឡើង​យ៉ាង​គឃ្លើន ទោះបី​មាន​ការ​រឹតបណ្តឹង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាងណាក្តី​។ ជាក់ស្តែង​ផ្ទះ​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​សំពង​ជ័យ ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពុងចាម កំពុងតែ​មាន​សកម្មភាព​ក្រុម​ញៀន​ល្បែង​ចេញចូល លេង​យ៉ាង​អាណាធិប្បតេយ្យ ប៉ុន្តែ​ហាក់ដូចជា​ទទួលបាន​នូវ​ការរក្សា​ភាព​ស្ងៀម​ស្អាត់​ពី​កម្លាំង​អាជ្ញាធរ​មានស​ម​ត្ថ​កិច្ច​ក្នុង​ស្រុក​ជើងព្រៃ​។ ប្រភព​ដដែល​បន្តថា មូលហេតុ​នៃ​ការ​មិន​ហ៊ាន​បង្ក្រាប​នេះ​ដោយសារ​កន្លែង​បើក​ល្បែង​នេះ​សង្ស័យ មាន​ខ្នងបង្អែក​គ្រា​ក់ៗ​ប្រគល់​ស្មា​ឲ្យ​ផ្អែក​ពីក្រោយ និង​អាច​ថា​មាន​ការ​ត្រូវ​រូ​វ​គ្នា​ផងដែរ ទើប​គ្មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​នោះឡើយ ក្នុង​ដែន​សមត្ថកិច្ច​ស្រុក​ជើងព្រៃ​។​
​ទាំងនេះ​ជា​ការលើកឡើង​របស់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ដោយឡែក​អង្គភាព​សារព័ត៌មាន​យើង​មិនទាន់​បាន​សុំ​ការបកស្រាយ​បំភ្លឺ​ពី​លោក​វរសេនីយ៍ឯក នួន ម៉េងហ៊ួរ អធិការនគរបាល​ស្រុក​ជើងព្រៃ ពាក់ព័ន្ធ​និង​ល្បែង​មាន់​ជ​ល់អន​ឡាញ​និង​ឆ្នោត​ឡូតូ ខាងលើ​នេះ​នៅឡើយ​ទេ រហូតមកដល់​ម៉ោង​ចេញ​នេះ​នេះ​។​
ទោះជា​យ៉ាងនេះក្តី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ជើងព្រៃ សង្ឃឹមថា​អាជ្ញាធរ​ខេត្ត ជាពិសេស​ឯកឩត្តម អ៊ុន ចាន់​ដា ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​លោក ហេង វុទ្ធី ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​សមត្ថកិច្ច​ពាក់ព័ន្ធ នឹងមាន​ចំណាត់ការ​ពាក់ព័ន្ធ​ល្បែងស៊ីសង​ខុសច្បាប់​ទាំង​នេះ​ឲ្យមាន​ប្រសិទ្ធិភាព ផ្តល់​ភាព​កក់ក្តៅ​ជូន​ពលរដ្ឋ​។​
​គួរ​រំលេច​ថា​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ ជំរុញ​ឲ្យមាន​ការបង្ក្រា​ប​នូវ​ល្បែងស៊ីសង​ខុសច្បាប់ និង​គ្រឿងញៀន​នៅតាម​មូលដ្ឋាន ដើម្បី​ជំរុញ​ដល់​ការអនុវត្តឲ្យ​បានជោ​គ​ជ័យ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​ក្នុងនោះ​ការកើតមាន​នូវ​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​មូលស្ថាន បង្កើតឲ្យមាន​អំពើ​ជួញដូរ​មនុស្ស ហិង្សា​ក្នុង​គ្រួសារ អំពើចោរកម្ម គ្រឿងញៀន បង្ក​ភាពអសន្តិសុខ​ក្នុង​មូលដ្ឋាន និង​ប្រទេសជាតិ​៕





No comments:

Post a Comment

Pages